ជីវិតកម្សាន្ដ
សិល្បការិនីឆ្នើម ស៊ូ ដាណេ ពន្លះយ៉ាងចាស់ដៃ ខណៈមានគេចោទថា ចង់តោងល្បី
សិល្បការិនីឆ្នើមផ្នែករបាំបុរាណខ្មែរ និងអាចលេងបានគ្រប់ទម្រង់សិល្បៈអ្នកនាង ឆោម ចន្ទនេត ហៅ ស៊ូ ដាណេ បានបង្ហាញការហួសចិត្ត និងមិនសប្បាយចិត្ត ខណៈដែលមានបុគ្គលម្នាក់ចោទថានាងកំពុងចង់តោងល្បីហើយថែមទាំងមើលងាយកិត្តិយសផងដែរ។

អ្នកនាង ស៊ូ ដាណេ គឺជាអតីតសិល្បការិនីប្រចាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។ ក្រៅពីជាតារាចម្រៀងសម័យមួយរូបដែលមានទឹកដមសំឡេងលំនាំតារាចម្រៀងជំនាន់ដើមអ្នកស្រី ប៉ែនន រ៉ន ហើយនោះ អ្នកនាង ស៊ូ ដាណេ ក៏មានជំនាញសិល្បៈបុរាណជាច្រើនមុខទៀតផងដែរដូចជា, យីកេរិ៍្ត របាំបុរាណ និងស្មូតជាដើម។
ប្រតិកម្មឆ្លើយតបចំពោះការចោទប្រកាន់ពីសំណាក់បុគ្គលរូបនោះដោយមិនបញ្ចេញឈ្មោះស៊ូ ដាណេ បានបញ្ជាក់ថា” ខ្ញុំជាអ្នកចម្រៀងកំប៉ិកកំប៉ុកក៏ពិតមែន ការងារតាមហាងពេលរាត្រីត្រូវហើយ ប៉ុន្តែខ្ញុំក៏មានកិត្តិយសខ្ញុំ ខ្ញុំឈរច្រៀងនៅមានមនុស្សមកគោរពសំពះដោយសេចក្តីថ្នូរ“។
តារាចម្រៀង ស៊ូ ដាណេ បាននិយាយទៀតថា កុំថាឡើយនាងចង់តោងល្បីនឹងជនថោកទាប គ្រាន់តែមានព័ត៌មានចុះជាមួយបុគ្គលម្នាក់នោះគឺ នាងខ្ពើមខ្លួនឯងណាស់ទៅហើយសូមជ្រាប។ នាងថា មានការរើសអើងពីអ្នកមានដ៏ថោកទាប ជាន់ឈ្លីភាពក្ររបស់ខ្ញុំ ប៉ុន្តែសេចក្តីថ្លៃថ្នូរមិនរើសអើងខ្ញុំឡើយ។

អ្នកនាង ឆោម ចន្ទនេត ហៅ ដាណេ បានបន្ថែមថា យកបញ្ហាគ្រួសារ និងការងារដ៏សុចរិតរបស់អ្នកដទៃទៅលាបពណ៌បរិហារកេរ្តិ៍ តាមបណ្តាញសង្គមជាទង្វើរបស់ជនថោកទាបដ៏ចោរម្សៀត។ គ្មានត្រង់ណាដែលគួរឱ្យគោរពនោះទេ ឃើញហើយហួសចិត្ត និងអស់សំណើចចំពោះទង្វើដ៏អន់សាច់របស់ជនដែលតាំងខ្លួនថាជាមនុស្សគួរឱ្យគោរពតាំងខ្លួនជាមនុស្សស្រលាញ់កិត្តិយស និងច្បាប់។ ទោះបីយ៉ាងណា នាងមិនក៏បានបញ្ចេញឈ្មោះរបស់បុគ្គលខាងលើទៀត ដែលនាំតែឲ្យខ្លួនមិនសប្បាយចិត្តឡើយ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


