កីឡា
សុស៊ីដាន ក្រឡុកចុងម៉ោងជួយព្រះខ័នរាជស្វាយរៀង ឈ្នះ Young Elephants ២-៣
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះលើម្ចាស់ផ្ទះ Young Elephants ដោយលទ្ធផល ៣-២ ជើងទី១វគ្គជម្រុះជើងឯកក្លិបអាស៊ាន ASEAN Club Championship ២០២៤-២៥។
ការប្រកួតវគ្គទី១ ព្រះខ័នរាជស្វាយរៀងបានគ្រប់គ្រងបាល់ និងវាយសម្រុកយ៉ាងខ្លាំង។ ដល់នាទីទី១៩ ខ្សែបម្រើប្រយុទ្ធ Gabriel Silva ស៊ុតឲ្យក្រុមភ្ញៀវនាំមុខ ០-១ មុន ប៉ុន្តែដល់នាទី៣៣ Young Elephants បានតាមស្មើ ១-១ តាមការស៊ុតពិន័យ១១ម៉ែត្រដោយខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Takumu Nishihra។

កន្លងទៅបានតែ៣នាទីទៀតប៉ុណ្ណោះ អ្នកចាំទី វីរៈ ដារ៉ា ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន បន្ទាប់ពីបង្កកំហុសក្រៅប្រអប់គ្រោះថ្នាក់ ដូច្នេះអ្នកចាំទី អាំ សុវណ្ណារ៉ាត់ ត្រូវដូរចូលជំនួស គួច ដានី ដើម្បីចាំទីដែលមានគ្នាតែ១០នាក់ទល់នឹងម្ចាស់ផ្ទះមានគ្នា១១នាក់។
ការទាត់ពិន័យហ្វ្រីឃីកនៅនាទី៣៧របស់កីឡាករអ៊ូបេគីស្ថាន Shokhrukh ផុតដៃអ្នកចាំទីរបស់ព្រះខ័នរាជស្វាយរៀងចូលទីបានសម្រេចដើម្បីនាំមុខ ២-១ មុនពេលចប់វគ្គទី១។

ចូលវគ្គទី២ ព្រះខ័នរាជស្វាយរៀងនៅតែគ្របសង្កត់ និងសម្រុកខ្លាំងដដែល បើទោះជាមានគ្នាតែ១០នាក់។ អ្វីដែលកាន់តែអំណោយផលសម្រាប់ក្រុមភ្ញៀវទៀតនោះគឺអ្នកចាំទីរបស់ Young Elephants ត្រូវបានពិន័យកាតក្រហមដែរដើម្បីបណ្តេញចេញពីទីលាន បន្ទាប់ពីបង្កកំហុសនៅក្រៅប្រអប់គ្រោះថ្នាក់។
ការលេង១០នាក់ទល់១០នាក់ ព្រះខ័នរាជស្វាយរៀង រឹតតែវាយសម្រុកខ្លាំង ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺនៅពេលដូរ ញាណ សុស៊ីដាន និង មិន រតនៈ ចូលបានធ្វើឲ្យតំបន់ប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀងកាន់តែរស់រវើក។ ជាពិសេសនៅស្លាបស្តាំគឺ សុស៊ីដាន បានក្រឡុកយ៉ាងខ្លាំងដែលបានផ្តល់ឲ្យរកបានគ្រាប់២គ្រាប់នៅចុងម៉ោងដោយខ្សែប្រយុទ្ធចំណូលថ្មីរបស់ Cristian ដើម្បីតាមស្មើ ២-២ និងគ្រាប់បាល់ជ័យជម្នះដោយ សុស៊ីដាន។
ការប្រកួតជើងទី២នៅសប្តាហ៍ក្រោយនៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ក្រុមទាំងពីរនឹងគ្មានអ្នកចាំទីដៃទី១ដូចគ្នា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


