កីឡា
ស្ត្រីអភិបាលក្រុងប៉ារីស ចុះហែលទឹកទន្លេសែនជាផ្លូវការមុនកីឡាអូឡាំពិក
អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានហែលជានិមិត្តរូបនៅទន្លេសែន កាលពីថ្ងៃពុធ ដើម្បីបង្ហាញពីគុណភាពទឹកល្អមុនការប្រកួតកីឡាអូឡាំពិកនាពេលខាងមុខ។
ការជ្រមុជទឹកកាន់តែជ្រៅជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថា ទឹកទន្លេមានសុវត្ថិភាពសម្រាប់អត្តពលិក បង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងក្នុងការសម្អាតផ្លូវទឹកដែលជានិមិត្តរូបសម្រាប់រៀបចំព្រឹត្តិការណ៍ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
ស្ត្រីវ័យ៦៥ឆ្នាំបានពាក់វ៉ែនតា និងឈុតហែលទឹករបស់លោកស្រី បានហែលទឹកយ៉ាងស្រស់ស្អាតនៅក្រោមពន្លឺថ្ងៃក្នុងរដូវក្តៅ។ បន្ទាប់មកលោកស្រីបានជ្រមុជទឹកទៅក្នុងទន្លេសែន ប្រហែល ១០០ម៉ែត្រចុះក្រោម។
ចូលរួមជាមួយលោកស្រី ក៏មានមន្ត្រីជាន់ខ្ពស់ក្នុងតំបន់ និងលោក Tony Estanguet ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិក២០២៤ និងជាកីឡាករទូកក្តោងដែលឈ្នះមេដាយមាស។
លោក Estanguet បាននិងកំពុងត្រួតពិនិត្យភាពស្អាតរបស់ទន្លេសែន ក្នុងការរៀបចំសម្រាប់ Paris Games ដែលគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ លោក Estanguet ក៏បាននិយាយថា “ថ្ងៃនេះគឺជាការបញ្ជាក់ថាយើងពិតជាទៅដល់កន្លែងដែលយើងចង់ទៅ។ ឥឡូវនេះយើងបានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំការប្រកួតក្នុងទន្លេសែន”។
ផ្នែកហែលទឹករបស់ទ្រីយ៉ាត្លុងអូឡាំពិក នឹងធ្វើឡើងនៅលើដងទន្លេសែននេះ នៅថ្ងៃទី៣០-៣១ ខែកក្កដា និងថ្ងៃទី០៥ ខែសីហា ខណៈការហែលទឹក នៅថ្ងៃទី ៨-៩ ខែសីហា។ ទោះបីជាមានការវិនិយោគចំនួន ១.៥ពាន់លានដុល្លារ ដើម្បីបញ្ឈប់ការលេចធ្លាយទឹកស្អុយក៏ដោយ ក៏ទន្លេបានបរាជ័យជាបន្តបន្ទាប់ក្នុងការសាកល្បងគុណភាពទឹករហូតដល់ដើមខែនេះ។
ការហែលទឹកកាលពីថ្ងៃពុធ ដែលត្រូវបានធ្វើជាសាក្សីដោយអ្នកសារព័ត៌មានជាង ១៥០នាក់ ក្នុងគោលបំណងបង្ហាញពីការត្រៀមខ្លួនរបស់ទន្លេ និងគូសបញ្ជាក់ពីគោលដៅមួយក្នុងចំណោមគោលដៅកេរ្តិ៍ដំណែលសំខាន់ៗរបស់ប៉ារីស ឆ្នាំ២០២៤។
គួរដឹងដែរថា ដើមឡើយ លោកស្រី Hidalgo មានគម្រោងចុះហែលទឹកទន្លេសែននេះកាលពីខែមុន ប៉ុន្តែត្រូវបានពន្យារពេលដោយសារការធ្វើតេស្តទឹកបង្ហាញពីកម្រិតបាក់តេរី E.Coli ខ្ពស់ជាងកម្រិតដែលអនុញ្ញាតដល់ទៅ១០ដង។ ការប៉ុនប៉ងចុះហែលទឹករបស់លោកស្រីបានបង្ករឿងសើចចំអកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថែមទៀតផង៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


