Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ៖ ខ្ញុំគិតថា គីម ជុងអ៊ុន នឹកខ្ញុំ!

បានផុស

នៅ

តាមការចុះផ្សាយរបស់ Yahoo News, ក្នុងសមាជបក្សសាធារណរដ្ឋនៅថ្ងៃសុក្រទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក ដូណាល់ ត្រាំ ក៏បានឆ្លៀតឱកាសលើកយកឈ្មោះមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រាប់ទៅអ្នកចូលរួមផងដែរ ដោយគូសបញ្ជាក់ថា “ខ្ញុំគិតថាគាត់នឹកខ្ញុំហើយគាត់ចង់ឃើញខ្ញុំវិលត្រឡប់មកវិញ”។

លោក ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ត្រាំ បានជួបលោក គីម ច្រើនដងដែរ ហើយថែមទាំងនិយាយថា អ្នកទាំងពីរ ចុះសម្រុងគ្នាយ៉ាងខ្លាំងទៀតផង។

លោក ត្រាំ ប្រាប់ទៅទស្សនិកជនក្នុងទីក្រុង Milwaukee ថា “សារព័ត៌មានទាំងឡាយប្រហែលមិនចូលចិត្ត ពេលខ្ញុំនិយាយអ៊ីចឹង។ តើអ្នកអាចចុះសម្រុងជាមួយគាត់ដោយរបៀបណាទៅ? តាមពិតអ្នកដឹងទេ វាល្អដែរ ដែលអាចរួមរស់ជាមួយអ្នកដែលមានអាវុធនុយក្លេអ៊ែរច្រើន”។

លោក ត្រាំ និងលោក គីម (រូបថត៖ Shutterstock)

ស្របពេលជាមួយគ្នានោះ អតីត​ប្រធានាធិបតីរូបនេះក៏គូសបញ្ជាក់ដែរថា លោក​នឹង​បន្ត​ទាក់ទង​ជាមួយ​លោក គីម ប្រសិនបើ​ឡើងកាន់តំណែងវិញ។

សូមបញ្ជាក់ជាថ្មី ក្នុងឆ្នាំ២០១៩ លោក ត្រាំ បានក្លាយជាប្រធានាធិបតីកំពុងកាន់តំណែងដំបូងគេរបស់អាមេរិក ដែលជាន់ដីកូរ៉េខាងជើង ពេលលោកជួបមេដឹកនាំ គីម ជុងអ៊ុន នៅតំបន់គ្មានយោធា ហើយអ្នកទាំងពីរ ក៏បានយល់ព្រមចាប់ផ្តើមការចរចាឡើងវិញ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែដែលអូសបន្លាយយូរពេលជាយូរមកហើយដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម