កីឡា
U19 កម្ពុជា ប៉ះ ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ម៉ោង៧:៣០នាទីយប់នេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ១៩ឆ្នាំ (U19) នឹងប្រកួតជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ដែលជាក្រុមខ្លាំងក្នុងពូលសម្រាប់ការប្រកួតសន្សំពិន្ទុលើកទី២ ពានរង្វាន់យុវជនអាយុ១៩ឆ្នាំ វេលាម៉ោង៧:៣០នាទីយប់ ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤។

ការប្រកួតសន្សំពិន្ទុថ្ងៃបើកឆាក ក្រុមយុវជនកម្ពុជាបានខកចិត្តយ៉ាងខ្លាំង ដោយបានចាញ់ក្រុមទីម័រខាងកើត ដោយលទ្ធផល ២-៣។ ទីម័រខាងកើតជាក្រុមកម្រិតទាបដែលកម្ពុជាសង្ឃឹមរកបានពិន្ទុ ប៉ុន្តែបែរជាចាញ់ដែលបានធ្វើឲ្យក្តីសង្ឃឹមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្តួចស្តើងខ្លាំងមែនមែន។
ចំពោះឥណ្ឌូណេស៊ីបានលត់ក្រុមយុវជន ហ្វីលីពីន ដោយលទ្ធផល ៦-០ ថ្ងៃបើកឆាក ដូច្នេះថ្ងៃនេះពួកគេត្រូវតែរកឲ្យបានពិន្ទុពីកម្ពុជាដើម្បីប្រជែងយកលេខ១ក្នុងពូល A ខណៈបច្ចុប្បន្នពួកគេមាន៣ពិន្ទុ ឈរលេខ២ ទីម័រខាងកើត មាន៣ពិន្ទុ ឈរលេខ២ ហើយកម្ពុជា និងហ្វីលីពីនគ្មានពិន្ទុទេ។

នៅពូល B ក្រុមយុវជនអូស្ត្រាលីមាន៣ពិន្ទុ កំពុងឈរលេខ១ បន្ទាប់ពីឈ្នះឡាវដោយលទ្ធផល ៦-០ ខណៈវៀតណាម និង មីយ៉ាន់ម៉ា មាន១ពិន្ទុដូចគ្នា ក្រោយពួកគេស្មើគ្នា១-១ ហើយឡាវស្ថិតនៅបាតតារាង។
ដោយឡែកពូល C ក្រុមម៉ាឡេស៊ី មាន៣ពិន្ទុ កំពុងឈរលេខ១ បន្ទាប់ពីបានលត់ក្រុមយុវជនព្រុយណេដោយលទ្ធផល ១១-០ ខណៈថៃក៏មាន៣ពិន្ទុ ឈរលេខ២ តាមរយៈការវាយបកយកឈ្នះសិង្ហបុរី ដោយលទ្ធផល២-១។
សូមបញ្ជាក់ថា ក្រុមលេខ១នៃពូលទាំង៣ និងក្រុមលេខ២ល្អបំផុត១ក្រុមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កម្ពុជាត្រូវការឈ្នះឥណ្ឌូណេស៊ីដាច់ខាតទើបអាចអ៊ុតក្រុមលេខ២ល្អបំផុត ប៉ុន្តែប្រសិនបើស្មើ ឬចាញ់គឺអស់ឱកាសឡើងទៅវគ្គបន្តហើយ ទោះបីនៅសល់ប្រកួតជាមួយហ្វីលីពីន៕
កម្មវិធីប្រកួត
- ហ្វីលីពីន vs ទីម័រខាងកើត វេលាម៉ោង៣រសៀល
- កម្ពុជា vs ឥណ្ឌូណេស៊ី វេលាម៉ោង៧:៣០នាទីយប់

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


