កីឡា
ថ្ងៃបើកឆាក U19 កម្ពុជា បរាជ័យក្រោមថ្វីជើង U19 ទីម័រខាងកើត ២-៣
ក្រុមបាល់ទាត់កម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) បានខកចិត្តក្រោមថ្វីជើងរបស់ក្រុមយុវជនទីម័រខាងកើតដោយលទ្ធផល ២-៣ សម្រាប់ការប្រកួតបើកឆាក វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ ASEAN U19 Boys’ Championship 2024 នៅប្រទេសឥណ្ឌូណេស៊ី។
ការប្រកួតវគ្គទី១ ក្រុមយុវជនកម្ពុជាគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែតំបន់ការពារ និងតំបន់ប្រយុទ្ធពិតជាធ្វើមិនបានល្អឡើយ។ ជាពិសេសចន្លោះនាទី៣៤ ដល់នាទី៣៩ ទីម័រខាងកើត អាចរកគ្រាប់បាល់បាន៣គ្រាប់ដែលបណ្តាលមកពីតំបន់ការពាររបស់កម្ពុជាលេងសហការគ្នាមិនបានល្អតែម្តង។

ចំណែកនៅតំបន់ប្រយុទ្ធវិញ ភាគច្រើនមិនសូវមានបញ្ជូនឲ្យគ្នាទេដោយកីឡាករនៅតំបន់ជួរមុខព្យាយាមអូសបាល់ចូលតំបន់គ្រោះថ្នាក់ដោយខ្លួនឯង។ យ៉ាងណា ខ្សែបម្រើកណ្តាលមានទម្រង់លេងបានល្អ ជាពិសេសខ្សែបម្រើកូនកាត់ខ្មែរ-នូវេសេឡង់ ថុង លឹមលូកា។
នៅវគ្គទី២ កម្ពុជាអាចប្រមូលចិត្តសាស្ត្របានល្អដោយអាចរកបាន២គ្រាប់នៅនាទី៥៥ និងនាទី៦០ ដែលលទ្ធផលតាមពីក្រោយ ២-៣ នេះរក្សារហូតចប់ការប្រកួត។ បរាជ័យនេះបានធ្វើឲ្យកម្ពុជាមានសង្ឃឹមតិចតូចប៉ុណ្ណោះសម្រាប់ការឡើងទៅវគ្គបន្ត ពីព្រោះត្រូវជួបក្រុមខ្លាំងម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងចុងក្រោយជួបហ្វីលីពីន។
ហ្វីលីពីនថ្វីបើជាក្រុមដែលមានយុវជនកម្រិតទាបកន្លងមក ប៉ុន្តែសម្រាប់ការប្រកួតឆ្នាំ២០២៤នេះ ពួកគេបានជ្រើសរើសយកយុវជនមកពីក្រៅប្រទេសរហូតដល់១៤នាក់គឺ៥នាក់មកសហរដ្ឋអាមេរិក ៣នាក់មកពីប្រទេសអេស្ប៉ាញ ២នាក់មកពីប្រទេសកាណាដា ២នាក់មកពីអូស្ត្រាលី ១នាក់មកពីតួកគី និង១នាក់មកពីអាល្លឺម៉ង់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


