កីឡា
វៀតណាម ផ្ទុះការតវ៉ា រឿង ថៃ ប្រើទង់ជាតិខុស ខណៈថៃចេញលិខិតសុំទោស
ម្ចាស់ផ្ទះថៃដែលរៀបចំពិធីចាប់ឆ្នោតជ្រើសរើសពូលពានរង្វាន់ហ្វូតសាលអាស៊ាន ASEAN U19 Boys’ Futsal Championship 2025 បានប្រើទង់ជាតិរបស់ប្រទេស វៀតណាម ខុសដោយប្រើទង់ជាតិរបស់ចិនទៅវិញ។

ការប្រើទង់ជាតិខុសរបស់ម្ចាស់ផ្ទះថៃបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាពិសេស ប្រទេសវៀតណាម បានផ្ទុះការតវ៉ា រហូតដល់ដាក់លិខិតតវ៉ាទៅសមាគមកីឡាបាល់ទាត់ថៃ និងសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។
កំហុសឆ្គងរបស់ប្រទេសថៃ ត្រូវបានវៀតណាមចាត់ទុកជា«បញ្ហាធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន»។ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានសង្កត់ធ្ងន់ថា កំហុសនេះធ្វើឲ្យប៉ះពាល់មុខមាត់របស់វៀតណាម និងជះផលអវិជ្ជមានលើសហគមន៍អាស៊ាន។ វៀតណាមជំរុញឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ានដោះស្រាយជុំវិញ ករណីនេះ និងឲ្យមានការប្រយ័ត្នខ្ពស់ទៅថ្ងៃអនាគត។
បន្ទាប់មក សមាគមកីឡាបាល់ទាត់ថៃបានចេញសេចក្តីថ្លែងជុំវិញកំហុសឆ្គងរបស់ខ្លួននៅលើផេកផ្លូវការ FA Thailand និងរៀបចំលិខិតសុំទោសជាផ្លូវការ។ លោកស្រី Nualphan Lamsam ប្រធានសមាគមកីឡាបាល់ទាត់ថៃ បានរៀបចំលិខិតសុំទោសពីរគឺ ទៅប្រទេសវៀតណាម និងសហព័ន្ធកីឡាបាល់ទាត់អាស៊ាន។ លោក Adisak Benjasiriwan អនុប្រធានកីឡាបាល់ទាត់ហ្វូតសាល និងបាល់ទាត់លើឆ្នេរខ្សាច់ នឹងធ្វើដំណើរទៅប្រទេសវៀតណាម នៅថ្ងៃទី២៩ ខែតុលានេះ ដើម្បីប្រគល់លិខិតសុំទោសជាផ្លូវការ៕


ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


