កីឡា
យប់នេះ U19 កម្ពុជា ប៉ះ ហ្វីលីពីន មុនត្រឡប់ មកស្រុកវិញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) នឹងប្រកួតជាមួយ ក្រុមយុវជនហ្វីលីពីន វេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយពានរង្វាន់ ASEAN U19 Boys’ Championship នៅប្រទេសឥណ្ឌូណេស៊ី។

ក្រុមយុវជនកម្ពុជាបានអស់ឱកាសឡើងទៅកាន់វគ្គបន្តហើយ បន្ទាប់ពីចាញ់២ប្រកួតជាប់គ្នាគឺចាញ់ ទីម័រខាងកើត ២-៣ និងចាញ់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ០-២។ ចំណែក ហ្វីលីពីន បានចាញ់ ឥណ្ឌូណេស៊ី ៦-០ និងឈ្នះទីម័រខាងកើត ២-០ ដែលធ្វើឲ្យពួកគេនៅមានឱកាសអ៊ុតមើលក្រុមលេខ២ល្អបំផុតក្នុងពូល។
ប្រវត្តិជួបគ្នា៥ដងក្នុងពានរង្វាន់ ASEAN U19 Boys’ Championship កម្ពុជាធ្លាប់ឈ្នះ៤ដង ខណៈហ្វីលីពីន ធ្លាប់ឈ្នះតែ១ដងប៉ុណ្ណោះ។
- កម្ពុជា ០-១ ហ្វីលីពីន (ឆ្នាំ២០០២)
- កម្ពុជា ៣-០ ហ្វីលីពីន (ឆ្នាំ២០០៣)
- កម្ពុជា ៥-៣ ហ្វីលីពីន (ឆ្នាំ២០១១)
- កម្ពុជា ៤-១ ហ្វីលីពីន (ឆ្នាំ២០១៣)
- កម្ពុជា ១-០ ហ្វីលីពីន (ឆ្នាំ២០១៥)

ពានរង្វាន់ ASEAN U19 Boys’ Championship ត្រូវបានរៀបចំការប្រកួតលើកដំបូងកាលពីឆ្នាំ២០០២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង។ កម្ពុជាមិនធ្លាប់មានប្រវត្តិឆ្លងផុតក្នុងពូលឡើយ។ ខាងក្រោមជាស្ថិតិរបស់ក្រុម U19 កម្ពុជាដែលធ្លាក់ក្នុងវគ្គជម្រុះក្នុងពូលទាំងអស់។
- ឆ្នាំ២០០២៖ ស្មើ១ប្រកួត និងចាញ់៣ប្រកួត រកបាន១ពិន្ទុ
- ឆ្នាំ២០០៣៖ ឈ្នះ១ប្រកួត និងចាញ់៣ប្រកួត រកបាន៣ពិន្ទុ
- ឆ្នាំ២០០៧៖ ចាញ់៣ប្រកួត គ្មានពិន្ទុ
- ឆ្នាំ២០០៩៖ ចាញ់៣ប្រកួត គ្មានពិន្ទុ
- ឆ្នាំ២០១១៖ ឈ្នះ១ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួត រកបាន៥ពិន្ទុ
- ឆ្នាំ២០១៣៖ ឈ្នះ២ប្រកួត និងចាញ់២ប្រកួត រកបាន៦ពិន្ទុ
- ឆ្នាំ២០១៥៖ ឈ្នះ២ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត រកបាន៧ពិន្ទុ
- ឆ្នាំ២០១៦៖ ឈ្នះ១ប្រកួត និងចាញ់៤ប្រកួត រកបាន៣ពិន្ទុ
- ឆ្នាំ២០១៧៖ ឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់៣ប្រកួត រកបាន៤ពិន្ទុ
- ឆ្នាំ២០១៨៖ ឈ្នះ២ប្រកួត និងចាញ់២ប្រកួត រកបាន៦ពិន្ទុ
- ឆ្នាំ២០១៩៖ ឈ្នះ២ប្រកួត និងចាញ់៣ប្រកួត រកបាន៦ពិន្ទុ
- ឆ្នាំ២០២២៖ ឈ្នះ១ប្រកួត និងចាញ់៣ប្រកួត រកបាន៣ពិន្ទុ

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


