ព័ត៌មានអន្ដរជាតិ
លោក Elon Musk បង្ហោះវីដេអូ AI បង្ហាញពីមេដឹកនាំកំពូលៗក្លាយជាតារាម៉ូដែល
នៅលើបណ្ដាញសង្គម X មហាសេដ្ឋី Elon Musk បានបង្ហោះវីដេអូបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដោយក្នុងនោះបង្ហាញពីការដើរម៉ូតរបស់អ្នកនយោបាយ និងបុគ្គលល្បីៗនៅលើពិភពលោក។

បើតាមវីដេអូដែលបានបង្ហោះនៅថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០២៤នេះដោយនាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX, បុគ្គល និងអ្នកនយោបាយល្បីៗនៅក្នុងនោះ មានដូចជា រូបលោក Elon Musk ផ្ទាល់, លោក Musk Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta, លោក ចូ បៃដិន ប្រធាធិបតីអាមេរិក, លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក, លោក វ៉្លាឌឺមៀរ ពូទីន មេដឹកនាំរុស្ស៊ី, លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា, លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង, លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក ជាដើម។ ក្នុងវីដេអូ បុគ្គលទាំងនោះបានស្លៀកសម្លៀកបំពាក់ប្លែកៗ និងតាមបែបអនាគតទំនើប។ អ្វីដែលខុសប្លែកខ្លាំងជាងគេ គឺថា លោក ចូ បៃដិន នៅក្នុងវីដេអូ បានអង្គុយលើរទេះរុញខុសពីគេឯង។
ចំណែកឯនៅចុងវីដេអូវិញ បង្ហាញពីលោក Bill Gates អមជាមួយស្លាកមួយផ្ទាំង រៀបរាប់អំពីការគាំងប្រតិបត្តិការ Windows របស់ក្រុមហ៊ុន Microsoft៕
សូមទស្សនាវីដេអូនៅខាងក្រោម៖
ដោយ៖ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


