ព័ត៌មានជាតិ
តេស្ដរកសារធាតុញៀន៖ មនុស្ស៩៧នាក់ប៉ុណ្ណោះបានប្រើសារធាតុញៀន ក្នុងចំណោមមន្ត្រី និងកងកម្លាំងជាង៩ម៉ឺននាក់
ការតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងមន្ត្រីប្រដាប់អាវុធនៅទូទាំងប្រទេសកន្លងមកនេះ គឺសម្រេចបានប្រមាណជាង៩ម៉ឺននាក់ហើយ ខណៈអ្នកដែលរកឃើញថា មានអ្នកប្រើប្រាស់សារធាតុញៀនតែចំនួន ៩៧នាក់ប៉ុណ្ណោះ។ នេះជាការថ្លែងឱ្យដឹងដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។

តាមការបញ្ជាក់បន្ថែមរបស់លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្នុងចំណោមអ្នកដែលតេស្តឃើញមានប្រើប្រាស់សារធាតុញៀនទាំង៩៧នាក់នេះ គឺត្រូវបានចាត់វិធានការក្ដៅ តាមរយៈការបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋមានចំនួន៨៩នាក់ ខណៈ៨នាក់ផ្សេងទៀត កំពុងតាមដាន និងបន្តនីតិវិធី។ លោក ថា ចំនួនរកឃើញមន្ត្រីប្រើប្រាស់គ្រឿងញៀនេះ ក្នុងតួលេខទាបបំផុត គឺ១០០០នាក់ មានតែម្នាក់ប៉ុណ្ណោះ។
លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងដូច្នេះថា៖ «មកដល់ពេលនេះ ការធ្វើតេស្ដរហ័សលើទឹកម៉ូត យើងអនុវត្តទៅលើមន្ដ្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៅទូទាំងប្រទេសមានចំនួន៩៩ ៣០០នាក់ គិតមកដល់ថ្ងៃនេះ។ ហើយក្នុងចំណោម៩៩ ៣០០នាក់នេះ យើងរកឃើញអ្នកមានប្រើប្រាស់សារធាតុញៀនហាមឃាត់ចំនួន ៩៧នាក់ ក្នុងចំណោម ៩៧នាក់នេះ មាន៨៩នាក់បានបណ្ដេញចេញពីក្របខ័ណ្ឌរួចហើយ នៅសល់ ៧នាក់កំពុងបន្តនីតិវិធី ហើយម្នាក់ផ្សេងទៀតកំពុងធ្វើការតាមដាន»។

មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ បានបញ្ជាក់បន្ថែមថា ការតេស្ត្តរកសារធាតុញៀននេះ ក៏មានការពាក់ព័ន្ធជាមួយមន្ដ្រីសាធារណៈ ដោយបានចាត់វិធានការរដ្ឋបាល ខណៈអ្នកខ្លះត្រូវបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាធរមាន ដែលមានស្ថានទម្ងន់ទោសមិនអាចអត់ឱនឱ្យបាន។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ខាងលើនេះ បានធ្វើឡើងក្នុងវេទិកាពិភាក្សាជាមួយអ្នកសារព័ត៌មានចម្រុះស្ថាប័ន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ