ព័ត៌មានជាតិ
តំណាងរាស្ត្រ និងមន្ត្រីរដ្ឋសភាទាំងអស់ នឹងត្រូវធ្វើតេស្តរកសារធាតុញៀននៅថ្ងៃទី២៧ ខែឧសភា
សមាជិកដែលនៅក្រោមដំបូលរដ្ឋសភាទាំងអស់ រាប់ចាប់ពី ទីប្រឹក្សា ជំនួយការ និងអ្នកបើកបររថយន្តរបស់សមាជិក សមាជិការដ្ឋសភាទាំងអស់ នឹងត្រូវធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកម៉ូត្រ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹងស្តីពីការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រដែលចេញដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា។

តាមសេចក្ដីប្រកាសព័ត៌មាន ការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ នឹងធ្វើឡើងចាប់ពីវេលាម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង១១:៣០នាទី ព្រឹក នៅសាលបាយ័ននៃវិមានរដ្ឋសភា។
គួររំលឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងដាក់ទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យគ្រប់ស្ថាប័នគ្រប់ក្រសួង ស្ថាប័ន មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវតែធ្វើតេស្តរកសារធាតុញៀនលើគ្រប់មន្ត្រីទាំងអស់។ ក្នុងករណីរកឃើញថាមានមន្ត្រីរាជការ កងកម្លាំងទាំងឡាយណាមានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ត្រូវបណ្ដេញចេញពីក្របខណ្ឌ។
ជាការកត់សម្គាល់ បទបញ្ជានេះ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ក៏ដូចជាការអនុវត្តភ្លាមៗពីសំណាក់ក្រសួង ស្ថាប័ន នានា កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


