ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាខេត្តកោះកុង ជាង ១២០ នាក់ អវិជ្ជមានការតេស្តរហ័សរកសារធាតុញៀន
អភិបាលខេត្តកោះកុង អភិបាលរងខេត្ត និងមន្ត្រីរាជការ ១២៣ នាក់ បានតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដែលជាលទ្ធផលគឺអវិជ្ជមានទាំងអស់។

ការតេស្តរកសារធាតុញៀនក្នុងជួរមន្ត្រីរាជការស៊ីវិលនេះ អនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ ថា រដ្ឋបាលខេត្តកោះកុង បានសហការជាមួយមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត រៀបចំធ្វើតេស្តសារធាតុញៀនតាមទឹកមូត្រ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត ចំនួន ១២៣ នាក់ ស្ត្រី ៤២ នាក់ ក្នុងនោះអ្នកមកធ្វើតេស្ត ១១៨ នាក់ ស្រី ៤១ នាក់ ជាលទ្ធផលឃើញថា “អវិជ្ជមាន” ទាំង ១១៨ នាក់ ស្រី ៤១ នាក់ ដោយមិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់នោះទេ។

លោកស្រីអភិបាលខេត្តកោះកុង បានបន្ថែមថា ថ្ងៃនេះក៏មានដែរមន្ត្រីរាជការអវត្តមាន ៥ នាក់ ស្រី ១ នាក់ ដែលខកខានចូលរួមធ្វើតេស្តរហ័សរកសារធាតុញៀន ដោយសារតែមានមន្ត្រី ១ នាក់ ជាប់បំពេញបេសកកម្ម និង ៤ នាក់ កំពុងសម្រាកព្យាបាលជំងឺ។
លោកស្រី មិថុនា ភូថង កោតសរសើរចំពោះការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ដែលមានភាពស្អាតស្អំមិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន នេះសកម្មភាពដ៏ធំធេងមួយលើការពង្រឹងគុណភាពធនធានមនុស្សប្រកបដោយថាមពលរឹងមាំផ្នែកសុខភាព និងជាគំរូដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ គោលការណ៍ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ






-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


