ព័ត៌មានអន្ដរជាតិ
ឥណទានមិនដំណើរការក្នុងវិស័យ SME ថៃកើនឡើង ចំពេលលក្ខខណ្ឌសេដ្ឋកិច្ចមិនអំណោយផល
ធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៃប្រទេសថៃ (SME D Bank) បានឱ្យដឹងថា ឥណទានមិនដំណើរការ (NPLs) បានកើនឡើងក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដោយសារតែលក្ខខណ្ឌមិនអំណោយផលនៃសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់កាសែត The Thaiger កាលពីថ្ងៃចន្ទ។

នាយកគ្រប់គ្រងនៃធនាគារ SME D Bank លោក Phichit Mitrawong បានសន្មតថា កំណើននេះបណ្ដាលមកពីស្ថានភាពសេដ្ឋកិច្ចយឺតយ៉ាវ ដែលធ្វើឱ្យអំណាចទិញរបស់អ្នកប្រើប្រាស់ថយចុះ ហើយប៉ះពាល់ដល់ការលក់ដុំ និងរាយក្នុងស្រុក។
គិតត្រឹមខែកក្កដា ឥណទានមិនដំណើរការរបស់ធនាគារបានកើនឡើងដល់ ១៣ ភាគរយនៃផលប័ត្រប្រាក់កម្ចីសរុបរបស់ខ្លួន ដែលមានចំនួន ១០០ ប៊ីលានបាត។ ការន៍នេះមានន័យថា ឥណទានមិនដំណើរការមានចំនួន ១៣ ប៊ីលានបាត និងបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ពីចុងឆ្នាំមុន ដែលអត្រាឥណទានមិនដំណើរស្ថិតនៅកម្រិត ៨ ភាគរយ។ បើតាមលោក Phichit ប្រាក់កម្ចីដល់អាជីវកម្មលក់ដុំ និងរាយ រួមចំណែកប្រហែល ៤០ ភាគរយនៃផលប័ត្រប្រាក់កម្ចីរបស់ធនាគារ។
លោក Phichit បានបន្ថែមថា ធនាគារ SME D Bank ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុគ្រប់គ្រងដោយរដ្ឋ មានគោលបំណងកាត់បន្ថយចន្លោះប្រហោងក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដោយជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលពិបាកក្នុងការទទួលបានឥណទានពីធនាគារពាណិជ្ជ។ មុខងាររបស់ធនាគាររួមមានការបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានប្រាក់កម្ចី ខណៈគ្រប់គ្រងហានិភ័យឱ្យបានត្រឹមត្រូវ។

បច្ចុប្បន្នប្រទេសថៃមានសហគ្រាសធុនតូច និងមធ្យមប្រមាណ ៣,២ លានសហគ្រាស។ ការកើនឡើងកាន់តែខ្ពស់នៃឥណទានមិនដំណើរការថៃ កើតឡើងខណៈមានការរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសនឹងបន្តស្ថិតក្នុងកំណើនយឺតយ៉ាវ ដោយសារតែផលិតកម្មធ្លាក់ចុះ កម្ចីពិបាកទារកើនឡើង ហើយប្រជាជនកាត់បន្ថយការចំណាយ។
ការិយាល័យគោលនយោបាយសារពើពន្ធក្រោមក្រសួងហិរញ្ញវត្ថុថៃ បានព្យាករកាលពីខែមេសាថា សេដ្ឋកិច្ចថៃនឹងកើនឡើង ២,៤ ភាគរយនៅឆ្នាំនេះ។ ទោះបីអត្រានេះប្រសើរជាងកំណើន ១,៩ ភាគរយកាលពីឆ្នាំមុនក្ដី ប៉ុន្តែក្រសួងហិរញ្ញវត្ថុនៅតែចាត់ទុកវាថាទាបជាងអត្រាកំណើនសក្តានុពលរបស់ប្រទេសថៃ ៣,៥ ភាគរយ ។
ថ្មីៗនេះ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្រសួងដដែលបានអនុវត្តវិធានការមួយចំនួន ដោយរួមបញ្ចូលទាំងការបញ្ចេញប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបចំនួន ១០០ ប៊ីលានបាត តាមរយៈធនាគាររដ្ឋ Government Savings Bank ដើម្បីផ្ដល់ឱ្យធនាគារពាណិជ្ជក្នុងអត្រាការប្រាក់ ០,០១ ភាគរយ។ ធ្វើដូច្នេះ ធនាគារពាណិជ្ជទាំងនេះនឹងផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមក្នុងអត្រាមិនលើសពី ៣,៥ ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


