ជីវិតកម្សាន្ដ
អ៊ីណូ ហួសចិត្តខ្លាំង ខណៈរងការរិះគន់ប្រមាថពីមន្ត្រីម្នាក់
តារាចម្រៀងមាឌធំដំបង លោក អ៊ីណូ បានបង្ហាញការអន់ចិត្ត និងហួសចិត្តខ្លាំង បន្ទាប់ពីរងការរិះគន់ប្រមាថពីសំណាក់មន្ត្រីម្នាក់។

ម្ចាស់បទ”អូនកុំយំ កុំយំ” លោក សាន ពេជ្រសុភារិទ្ធ ហៅ អ៊ីណូ បានបញ្ជាក់ថា លោកពិតជាមានអារម្មណ៍អន់ចិត្តចំពោះការចូលខមមិននូវពាក្យប្រមាថមួយនេះ។
ប្រាកដណាស់កាលពីថ្មីៗ កន្លងទៅនេះ ដូចមហាជនអ្នកគាំទ្របានដឹងហើយជុំវិញដំណឹងដ៏ភ្ញាក់ផ្អើល ក្រោយតារាចម្រៀងមាឌធំ ថ្គាមខ្លា លោក អ៊ីណូ បានប្រកាសរឿងជំពាក់បំណុលជាង ១០ ម៉ឺនដុល្លារ ពីកម្ចី Online ចិន , ធនាគារ និងឯកជនជាដើម។

លោក អ៊ីណូ បានរៀបរាប់ខ្លឹមសារថា «សុខៗ បងស័ក្ដិ ៤ ខមមិនជេរខ្ញុំ តើខ្ញុំខុសអ្វី ទាំងខ្ញុំគឺជាសិល្បៈធម្មតាទេ ហើយជាមនុស្សធម្មតាហ្នឹង អត់មើល Caption ខ្ញុំទេ? ខ្ញុំអត់យល់ បើលោកពុកខ្ញុំវិញជើងចាស់យោធាពិកាចូលនិវត្តន៍មានក្រមសីលធម៌ល្អណាស់ តែបងហេតុអ្វីសុខសុខបានមកជេរខ្ញុំអាចោលម្សៀត»។
ប្រតិកម្មរបស់លោក អ៊ីណូ ខាងលើនេះ បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកមួយ បានចូលខមមិនរិះគន់ថា «សងលុយគេទៅ កុំទៅស្ពានជ្រោយចង្វាទៀត អាចោលម្សៀត»។

សូមបញ្ជាក់ថា ការរិះគន់នេះ ស្របពេលលោក អ៊ីណូ បានបង្ហោះសារថា «ចុម កែវ រំចង់ ចង់សាកជាមួយ ណូណូ ឆាប់ឆាប់នេះ ចូលរួមលើកស្ទួយគុនខ្មែរ»។
លោក អ៊ីណូ បានឆ្លើយតបទៀតដែរថា «ខ្ញុំកំពុងធ្វើការ Promote លើកស្ទួយជា Vlog របស់គុនខ្មែរ អត់ប៉ះពាល់បងទេ រីឯបងជាមន្ត្រីរាជការដែរ ហេតុអ្វីបងចេញមកជេរខ្ញុំ សុំស្គាល់កន្លែងបងធ្វើការផង ដើម្បីឲ្យប្អូនជាមនុស្សធម្មតា និងមហាជន សុំស្គាល់បងផង»។

ជាការពិតណាស់ ដំណឹង នៃការផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ ពីសំណាក់តារាចម្រៀងសាន់ដេ លោក អ៊ីណូ កន្លងមក បានធ្វើឲ្យមហាជន និងមិត្តភ័ក្ដិចង្កោមអ្នកសិល្បៈដូចគ្នា មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង រហូតមានខ្លះក៏បានជួយជាថវិកា និងខ្លះទៀតបង្ហាញការលើកទឹកចិត្តផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


