កីឡា
វគ្គក្នុងពូលជាឱកាស ព្រះខ័នរាជស្វាយរៀង បង្ហាញសមត្ថភាពលើឆាកអន្តរជាតិ
ក្លិបព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ ASEAN Club Championship ក្រោយឈ្នះក្លិបឡាវ Young Elephants ទាំង២ជើងក្នុងលទ្ធផល ៨-៣។

ក្រុមព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល A រួមមានក្រុមខ្លាំងរបស់ថៃ BG Pathum United ក្រុមខ្លាំងម៉ាឡេសុី Terengganu ក្រុមឥណ្ឌូណេសុី PSM Makassar ក្រុមវៀតណាម Dong A Thanh Hoa និងក្រុមមីយ៉ាន់ម៉ា Shan United។

គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Muñoz យល់ឃើញថា ការប៉ះក្រុមខ្លាំងៗនៅវគ្គសន្សំពិន្ទុក្នុងពូលគឺ ជាឱកាសល្អដើម្បីបង្ហាញសមត្ថភាពរបស់ក្រុមតំណាងកម្ពុជាក្នុងនាមជាម្ចាស់ជើងលីគកំពូលកម្ពុជា និងជាការបង្ហាញកម្រិតបាល់ទាត់របស់កម្ពុជាទៅបណ្ដាលប្រទេសក្នុងតំបន់។

លោក Pep Muñoz បាននិយាយថា ៖«ក្រុមនៅវគ្គសន្សំពិន្ទុក្នុងពូលសុទ្ធតែក្រុមខ្លាំងៗ។ ពួកគេមានកីឡាករល្អ តែយើងត្រូវលេង១១ទល់១១ ដូចគ្នា។ យើងឡើងទៅវគ្គសន្សំពិន្ទុពូល គឺមិនមែនទៅលេងបាល់ធម្មតាទេ។ យើងត្រូវបង្ហាញពីកម្រិតបាល់ទាត់របស់យើង។ ពួកយើងនឹងព្យាយាមធ្វើឲ្យបានល្អ ដើម្បីស្វែងរកជ័យជម្នះ»។

ចំពោះការប្រកួតវគ្គសន្សំពិន្ទុនឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដែលប្រកួតតែមួយជើងប៉ុណ្ណោះ ដូច្នេះព្រះខ័នរាជស្វាយរៀង បានធ្វើជាម្ចាស់ផ្ទះ២ប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិកគឺ ទទួលក្រុមឥណ្ឌូណេស៊ី PSM Makassar នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ និងទទួលក្រុមមីយ៉ាន់ម៉ា Shan United នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈ៣ប្រកួតផ្សេងទៀតនៅទឹកដីម៉ាឡេស៊ី ថៃ និងវៀតណាម។

ក្រោយចប់ការប្រកួតសន្សំពិន្ទុក្នុងពូល ក្រុមលេខ១និងលេខ២ ក្នុងពូលនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
កាលវិភាគប្រកួតសន្សំពិន្ទុក្នុងពូល
- ថ្ងៃទី២១ សីហា ២០២៤៖ Terengganu vs ព្រះខ័នរាជស្វាយរៀង (នៅម៉ាឡេស៊ី)
- ថ្ងៃទី២៥ កញ្ញា ២០២៤៖ BG Pathum United vs ព្រះខ័នរាជស្វាយរៀង (នៅថៃ)
- ថ្ងៃទី៨ មករា ២០២៥៖ ព្រះខ័នរាជស្វាយរៀង vs PSM Makassar (នៅកម្ពុជា)
- ថ្ងៃទី២២ មករា ២០២៥៖ Dong A Thanh Hoa vs ព្រះខ័នរាជស្វាយរៀង (នៅវៀតណាម)
- ថ្ងៃទី៥ កុម្ភៈ ២០២៤៖ ព្រះខ័នរាជស្វាយរៀង vs Shan United (នៅកម្ពុជា)
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


