ជីវិតកម្សាន្ដ
ករុណា ពេជ្រ គាំទ្រគំនិតលើកឡើង ៦ ចំណុច របស់ ម៉ា ច័ន្ទបញ្ញា ពាក់ព័ន្ធវិស័យទេសចរណ៍ជាតិ
បន្ទាប់ពីឃើញការលើកឡើងរបស់តារាចម្រៀង Originol Song លោក ម៉ា ច័ន្ទបញ្ញា ដើម្បីចូលរួមជាយោបល់ចំនួន ៦ ចំណុច ពាក់ព័ន្ធវិស័យទេសចរណ៍ជាតិ ស្រាប់តែតារាចម្រៀងរៀមច្បងលោក ករុណា ពេជ្រ បានបង្ហាញការគាំទ្រចំពោះខ្លឹមសារលើកឡើងនោះ។

ប្រាកដណាស់ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤ តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានលើកឡើងជាយោបល់ចំនួន ៦ ចំណុច ពាក់ព័ន្ធរឿងទេសចរណ៍ ខណៈគេក៏សង្កេតឃើញមានមហាជន និងអ្នកដែលគាំទ្រនៅលើបណ្ដាញសង្គមមួយចំនួនបានចាប់អារម្មណ៍ ព្រមទាំងបញ្ចេញមតិយោបល់ដោយខ្លះយល់ឃើញដូចតារាចម្រៀងរូបនេះផងដែរ។
តារាចម្រៀងជើងចាស់លោក ករុណា ពេជ្រ ភ្លាមៗ នោះ ក៏បានបញ្ចេញទស្សនៈគាំទ្រចំពោះការលើកឡើង ៦ ចំណុច លោក ម៉ា ច័ន្ទបញ្ញា ដែរ។ លោក ករុណា ពេជ្រ បាននិយាយថា គំនិតល្អ សម័យនេះជាសម័យក្មេងមិនដល់ចាស់ ហើយក៏មិនមែនចាស់ត្រូវគ្រប់រឿងនោះដែរ ជាសម័យចេះពិភាក្សាយោគយល់អធ្យាស្រ័យកែច្នៃដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។

តារាចម្រៀងលោក ករុណា ពេជ្រ បានលើកឡើងបន្ថែមទៀតថា សម្រាប់មនុស្សចាស់នៅតែជាផ្លូវដ៏ល្អសម្រាប់ក្មេងៗ ជំនាន់ក្រោយ(រួមគ្នាដើម្បីកម្ពុជា)។
លោក ម៉ា ច័ន្ទបញ្ញា បានឲ្យដឹងថា សូមចូលរួមយោបល់មួយរឿងទេសចរណ៍ អាជ្ញាធរប្រកាសអនុញ្ញាតការថតនៅប្រាសាទគឺជាដំណឹងមួយល្អ។ លោកលើកឡើងទៀតថា រដ្ឋ គួរតែធ្វើសេចក្ដីប្រកាសមួយលើកមុខ លើកមាត់ ប៉ះប៉ូវបញ្ហាកើតមានកន្លងមក តែមុននឹងចាប់ផ្ដើមរដ្ឋគួរតែផ្ដល់ទំនុកចិត្តដល់អ្នកផ្សព្វផ្សាយជាមុន ជៀសវាងសេចក្ដីសម្រេចមិនស្របនឹងស្ថានភាពជាក់ស្ដែង៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


