ព័ត៌មានអន្ដរជាតិ
មនុស្ស១១ស្លាប់នៅកូរ៉េខាងត្បូងដោយសារកម្ដៅខ្លាំង
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីមនុស្សស្លាប់ចំនួន១១នាក់ដែលជាប់ទាក់ទងនឹងជម្ងឺដែលបណ្ដាលមកពីការកើនឡើងកម្តៅខ្លាំងមកដល់ពេលនេះ ខណៈសីតុណ្ហភាពខ្ពស់បានវាយប្រហារប្រទេសនេះបន្ទាប់ពីរដូវមូសុងប្រចាំឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhab នៅថ្ងៃទី៥ខែសីហានេះ។

យោងតាមទិន្នន័យពីទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ មនុស្ស១១នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយការសង្ស័យបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងចាប់ពីថ្ងៃទី២០ខែឧសភាមក។ ទីភ្នាក់ងារនេះក៏បានរាយការណ៍ផងដែរថា អ្នកជំងឺ៣៨៦នាក់ដែលមានជំងឺទាក់ទងនឹងអាកាសធាតុក្តៅត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំនួន៥០៧ទូទាំងប្រទេសចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រសប្តាហ៍មុន។
រលកកម្ដៅដ៏ខ្លាំងមួយបាននឹងកំពុងមមានឥទ្ធិពលប្រទេសនេះចាប់តាំងពីសប្តាហ៍មុន បន្ទាប់ពីរដូវវស្សាដែលមានភ្លៀងធ្លាក់មក ជាមួយនឹងសីតុណ្ហភាពកើនឡើងលើសពី៣៥អង្សាសេនៅក្នុងតំបន់ជាច្រើននៃប្រទេស ហើយថែមទាំងកើនឡើងដល់ជិត៤០អង្សាសេនៅទីក្រុង Yangsan ភាគអាគ្នេយ៍នៃប្រទេស។

មិនត្រឹមតែប្រទេសកូរ៉េខាងត្បូងនោះទេដែលប្រឈមការកើនឡើងកម្តៅនេះ សូម្បីប្រទេសជិតខាងដូចជាប្រទេសជប៉ុនជាដើមក៏កំពុងប្រឈមនឹងបញ្ហាឡើងកម្ដៅស្ទើពេញប្រទេសផងដែរ ដោយមានមនុស្សជាច្រើនបានកើតជម្ងឺដាច់សរសៃឈាមខួរក្បាល ខណៈប្រទេសជាច្រើនទៀត ដូចជាប្រទេសចិន ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើងក៏បានជួបប្រទះបញ្ហាភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនិងសម្លាប់មនុស្សរាប់រយអ្នកទៅវិញ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


