Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​​ចង់​បន្ថយ​​​ប្រាក់​ពិន័យចរាចរណ៍​​​តិច​ជាង​មុន​១០​ដង​​សម្រាប់​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង

បានផុស

នៅ

ក្រសួងសន្តិសុខសាធារណៈ​វៀតណាម មាន​បំណង​ចង់​កាត់​បន្ថយ​ប្រាក់​ពិន័យ​​​នៅ​ក្នុង​ក្រឹត្យ​ស្ដី​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​​​ផ្លូវ​​គោក​ ឲ្យ​បាន​តិច​ជាង​មុន​១០​ដង សម្រាប់​អ្នក​បើកបរ​យានយន្ត​ដែល​មាន​កម្រិត​ជាតិ​អាល់កុល​ក្នុង​ខ្លួន​មិន​លើស​ពី​០,២៥​​មិល្លីក្រាម​ក្នុង​១​លីត្រ​ខ្យល់។

(រូបភាព៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាក់​ពិន័យ​​បច្ចុប្បន្ន​សម្រាប់​អ្នក​បើក​​រថយន្ត​​​ដែល​មាន​កម្រិត​ជាតិ​អាល់កុល​ក្នុង​ខ្លួន​មិន​លើស​ពី​០,២៥​​មិល្លីក្រាម​ក្នុង​១​លីត្រ​ខ្យល់ ស្ថិត​​នៅ​​ចន្លោះ​​ពី​ ២៣៨​ដុល្លារ​​ ទៅ ៣១៨​ដុល្លារ ហើយ​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​ចង់​កាត់​បន្ថយ​ឲ្យ​​ចុះ​មក​សល់​ត្រឹម ៣១,៧៨​ដុល្លារ ទៅ ៤០​ដុល្លារ​​ប៉ុណ្ណោះ។ ចំពោះអ្នកបើកបរម៉ូតូ ការផាកពិន័យនឹងចុះពី​ជាង​៧៩​ដុល្លារ​ មក​នៅ​ត្រឹម ១៥​ដុល្លារ​ ទៅ ២៣​ដុល្លារ។ ដោយ​ឡែក​សម្រាប់អ្នកជិះកង់ និងអ្នកដែលប្រើប្រាស់យានជំនិះ​អត់​ប្រើ​ម៉ាស៊ីន​ផ្សេងទៀតដែលមានកម្រិតជាតិអាល់កុលក្នុង​ខ្លួន​ចាប់ពី ០,២៥​ ទៅ ០,៤​មិល្លីក្រាម​ក្នុង​១​លីត្រ​ខ្យល់ នឹង​ត្រូវ​កាត់បន្ថយការផាកពិន័យពី ៨​ដុល្លារ​មក​សល់​ត្រឹម​​៤​ដុល្លារ។

ក្រសួង​សន្តិសុខ​សាធារណៈ​​វៀតណាម មិន​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​សំណើ​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​​ប្រាក់​​ផាក​ពិន័យ​​ចំពោះ​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​នោះ​ទេ។

សូម​បញ្ជាក់​ថា សមាជិកសភាវៀតណាមបានអនុម័តច្បាប់​ថ្មី​ស្តីពីសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី២៧ខែមិថុនា ដោយ​ការផាកពិន័យជាអតិបរមា​ចំពោះកម្រិតជាតិអាល់កុលលើសពី ០,៤​​មិល្លីក្រាម​ក្នុង​១​លីត្រ​ខ្យល់​ គឺ​​ស្ថិត​នៅ​ចន្លោះ​ពី​ ២៣៨​ដុល្លារ​​ ទៅ ៣១៨​ដុល្លារ​​​សម្រាប់អ្នកបើកបរម៉ូតូ និង​ពី​ ១១៩២​ដុល្លារ ដល់ ១៥៩០​ដុល្លារ​សម្រាប់អ្នកបើកបររថយន្ត។

នៅឯកិច្ចប្រជុំសភាជាតិកាលពីចុងឆ្នាំ២០២៣ សមាជិកសភាជាច្រើនរូប ធ្លាប់​បាននិយាយថា ការហាមប្រាមដាច់ខាតនូវគ្រឿងស្រវឹងចំពោះអ្នកបើកបរគឺតឹងរ៉ឹងពេក និងមិនអាចអនុវត្តជាក់ស្តែងបាន​នោះ​ឡើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម