ព័ត៌មានជាតិ
ការចុះMOUរវាងរដ្ឋាភិបាល និងធនាគារធំៗផ្តល់ឥណទានដែលមានការប្រាក់ទាបសម្រាប់ពលករ គឺជាការគិតគូថ្មីបន្ថែមមិនធ្លាប់មាន
អ្នកជំនាញសេដ្ឋកិច្ច និងសហជីពនៅកម្ពុជាលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយធនាគារទាំង៨ ដែលផ្តល់ឥណទានមានអត្រាការប្រាក់ទាបត្រឹមតែ៨,៥ភាគរយក្នុង១ឆ្នាំ គឺជាជាការគិតគូថ្មីបន្ថែមមិនធ្លាប់មាន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការចុះអនុស្សរណៈនេះ គឺជាការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកផ្តល់ឥណទាន ដែលមានការប្រាក់ទាបត្រឹមតែ៨,៥ភាគរយ ក្នុង១ឆ្នាំ ខណៈបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ខ្ពស់រហូតដល់១៨ភាគរយក្នុង១ឆ្នាំឯណុះ។
លោកបណ្ឌិតបញ្ជាក់ថា ការផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ ៨,៥ភាគរយក្នុងមួយឆ្នាំនេះ ប្រជាពលរដ្ឋទទួលបានការបន្ទាបអត្រាការប្រាក់រហូតដល់ជាងពាក់កណ្តាល គឺទាបជាង៩ភាគរយ ហើយទាបជាងអត្រាការប្រាក់ធម្មតាដែលពួកគាត់ធ្លាប់ខ្ចី។ មិនតែប៉ុណ្ណោះអត្រាការប្រាក់នេះបើធៀប នឹងកម្ចីក្រៅផ្លូវការ គឺកាន់តែទាបជាងថែមទៀត ហេតុនេះការចុះ MOU នេះ គឺជាការរួមចំណែកជួយដល់ពលករក្នុងការកាត់បន្ថយថ្លៃដើមហិរញ្ញវត្ថុ ហើយមានលទ្ធភាពក្នុងការកសាងសេដ្ឋកិច្ចគ្រួសារឡើងវិញផងដែរ។

លោកថ្លែងថា «ការកាត់បន្ថយនេះ គឺជាយន្តការមួយរួមចំណែកនៅក្នុងការកាត់បន្ថយចំណាយរបស់គ្រួសារពលករ ហើយ និងរួមចំណែកឱ្យពលករនៅសល់ប្រាក់ ដែលអាចយកទៅចាយវាយបានក្រោយពេលទូទាត់ថ្លៃការប្រាក់រួច។ ដូចច្នេះពលករអាចមានលទ្ធភាពរស់នៅមានភាពប្រសើជាងមុន ខណៈអត្រាការប្រាក់ថយចុះរហូតដល់ជាងពាក់កណ្តាល»។
ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា យល់ឃើញថា ការចុះអនុស្សរណៈនេះមានប្រយោជន៍ក្នុងការជួយដោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសពលករ ឈប់បារម្ភរឿងបំណុល ដែលមានអត្រាការប្រាក់ខ្ពស់ មានឱកាសសន្សំលុយ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើនប្រសើរជាងមុន។
លោកថ្លែងថា «ពលករយើងលែងបារម្ភទៅលើបំណុលការប្រាក់ ដែលគាត់ធ្លាប់ជួបប្រទះក្នុងពេលកន្លងមក ហើយការបារម្ភរបស់គាត់នេះត្រូវបានរាជរដ្ឋាភិបាលជាពិសេសក្រសួងការងារ យកចិត្តទុកដាក់ដោះស្រាយក្តីបារម្ភរបស់គាត់ ហើយនេះជាក្តីសុបិន្ដមួយរបស់ពួកគាត់បានក្លាយជាការពិត មានឱកាសទៅធ្វើការនៅក្រៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ ហើយមានឱកាសទទួលបាននូវឥណទានដែលមានអត្រាការប្រាក់ទាប»។

ក្នុងនាមសហជីពលោក សំ សឿន បានសម្តែងក្តីត្រេកអរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តាធនាគារ ដែលបានផ្តល់ឱកាសដល់ពលករក្នុងការទទួលបានឥណទានដែលមានអត្រាការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង១ឆ្នាំ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែសីហានេះ ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ បានធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


