ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិ ប្រកាសគាំទ្រគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV
ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងឱ្យកងកម្លាំងនគរបាលជាតិទាំងអស់ទូទាំងប្រទេសលោក ស ថេត បានប្រកាសគាំទ្រទាំងស្រុងលើគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV DTA របស់រាជរដ្ឋាភិបាលកម្ពុជា ។
ការផ្ញើសារគាំទ្រនេះ ដោយចាត់ទុកថាគម្រោង CLV នឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែនឱ្យកាន់តែមានភាពប្រសើរឡើយ។

ផ្អែកលើអត្ថប្រយោជន៍ទាំងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងក្រោមអគ្គស្នងការនគបាលជាតិទាំងអស់ ចូលរួមគាំទ្រដល់គម្រោង CLV DTA ហើយប្រឆាំងដាច់ខាតចំពោះការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូ ដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ និងធ្វើឱ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ ។

ជុំវិញគម្រោងនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា ការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ៣ ប្រទេស រវាង កម្ពុជា ឡាវ និងវៀតណាម គឺជាការលើកកំណើនសេដ្ឋកិច្ចនៅតំបន់ខេត្តព្រំដែនពិតប្រាកដ។
ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ធានាអះអាងជូនប្រជាពលរដ្ឋថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ នឹងមិនធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពជាតិរបស់យើងទេ។

គួរជម្រាបថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ មក ដែលគិតមកដល់បច្ចុប្បន្ន ត្រីភាគីបានបើកកិច្ចប្រជុំចំនួន ១១ លើក ដើម្បីពិភាក្សាពីការតភ្ជាប់សេដ្ឋកិច្ច បង្កើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មរវាងប្រទេសទាំងបី៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


