សន្តិសុខសង្គម
សមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៨ នាក់ ក្រោយពលរដ្ឋរាយការណ៍
បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថា នៅភូមិព្រៃទា សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ មានជនសង្ស័យមួយក្រុម តែងតែប្រមូលផ្ដុំគ្នា លួចប្រើប្រាស់គ្រឿងញៀន ធ្វើឲ្យពួកគាត់មានការភ័យខ្លាច ទើបកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី ៣ ចុះបង្ក្រាបទីតាំងខាងលើ កាលពីវេលាម៉ោង ១២ និង ១០ នាទី ថ្ងៃត្រង់ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ នេះ ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ៨ នាក់។

សមត្ថកិច្ចបានឲ្យដឹងថា មុនឈានទៅដល់ការបង្ក្រាបទីតាំងខាងលើមានប្រជាពលរដ្ឋរាយការណ៍សម្ងាត់ប្រាប់ថា នៅផ្ទះបាក់បែកទុកចោលមួយកន្លែង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ មានជនសង្ស័យមួយក្រុម តែងតែចេញចូលប្រមូលផ្ដុំគ្នាលួចប្រើប្រាស់គ្រឿងញៀន និងខ្លាចមានការបាត់បង់ទ្រព្យសម្បត្តិ ធ្វើឲ្យពួកគាត់ភ័យខ្លាច។
ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី ៣ ចុះបង្ក្រាបភ្លាមៗ ឃាត់ខ្លួនជនសង្ស័យចំនួន ៨ នាក់ ក្នុងនោះ ស្រី ២ នាក់ និងដកហូតសម្ភារៈប្រើប្រាស់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៨ នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


