Connect with us

កីឡា

តារាចម្រៀង Ed Sheeran បានទិញភាគហ៊ុនភាគក្លិប Ipswich Town លីគ​កំពូល​អង់គ្លេស

បានផុស

នៅ

តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងលោក Ed Sheeran បានក្លាយជាម្ខាស់ភាគហ៊ុនមួយចំណែកតូច​នៅក្លិប​បាល់ទាត់​ Ipswich Town ក្នុងក្រុបខណ្ឌ Premier League ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ed Sheeran ​ដែល​ជាអ្នកគាំទ្រក្លិប Ipswich Town តាំងពីក្មេង ទទួលបានចំណែក១.៤% របស់ភាគហ៊ុនក្នុងក្លិប។ ក្លិប​បានបញ្ជាក់ថា ភាគហ៊ុនរបស់ Sheeran គឺជាការវិនិយោគអសកម្ម និងតិចតួចនៅក្នុងក្លិប ហើយ​គាត់នឹងមិនអាចចូលរួមជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លិបនោះទេ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនភាគហ៊ុន​​នៅសហរដ្ឋអាមេរិក Bright Path Sports Partners បានទិញភាគហ៊ុន៤៤% នៅក្នុងក្លិបក្នុងតម្លៃ១០៥លានផោន។

វាជាក្តីសុបិនរបស់អ្នកគាំទ្របាល់ទាត់គ្រប់រូបក្នុងការក្លាយជាម្ចាស់ក្លិបដែលពួកគេគាំទ្រ ហើយតារាចម្រៀងវ័យ៣៣ឆ្នាំលោក Ed Sheeran ពិតជារីករាយដែល​បាន​ក្លាយជាចំណែកមួយក្នុងក្លិប។

លោក Ed Sheeran និយាយថា ៖«ខ្ញុំបានរស់នៅក្នុង Suffolk តាំងពីខ្ញុំអាយុ៣ឆ្នាំ។ វា​ពិត​ជា​រីករាយដែល​បាន​ក្លាយ​ជា​អ្នក​គាំទ្រ​របស់ក្លិប Ipswich Town។ ខ្ញុំមិនមែនជាម្ចាស់ភាគហ៊ុនក្នុងការចូលរួមបោះឆ្នោត ឬជាសមាជិកក្រុមប្រឹក្សាភិបាលទេ។ នេះគ្រាន់តែ​ខ្ញុំដាក់លុយខ្លះចូលក្នុងក្លិបដែលខ្ញុំស្រលាញ់ ដូច្នេះសូមកុំមកសួរខ្ញុំពាក់ព័ន្ធការនាំយកកីឡាករ ឬយុទ្ធសាស្ត្រដើម្បីលេងលើទីលាន»៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម