Connect with us

សេដ្ឋកិច្ច

រោងចក្រដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញ ​បើកការដ្ឋានសាងសង់នៅថ្ងៃនេះ

បានផុស

នៅ

រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញដែលជាការវិនិយោគរបស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD បានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ នៅលើទំហំដី ១០​ហិកតា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រោយមានរោងចក្រដំឡើង​រថយន្តដើរ​ដោយ​ថាមពលអគ្គិសនី ប្រភេទដឹកទំនិញ រំពឹងថា នឹងកាត់បន្ថយការចំណាយលើ​ការដឹកជញ្ជូន​ និងការពារបរិស្ថាន ​នៅពេលអនាគត។ ​

​លោក កែវ រតនៈ មានប្រសាសន៍ថា៖ «ថ្ងៃក្រោយយើងចង់បន្ថយចំណាយថ្លៃដឹកជញ្ជូន ​បើយើង​សាំង និងម៉ាស៊ូតវាថ្លៃ រថយន្តដែលដំឡើងនៅខេត្តពោធិ៍សាត់ ​គឺជារថយន្តដឹក អញ្ចឹងអាច​ដឹកទំនិញ​ចេញ​ចូលប្រទេសជិតខាង ​ប្រើដោយអគ្គិសនី ដោយបន្ថយថ្លៃដឹកជញ្ជូន អញ្ចឹងយើងអាច​ដឹកជញ្ជូន​ទំនិញយើងបានច្រើនជាងមុន ប្រកួតប្រជែងបានល្អ និងលក់ទំនិញបានច្រើនជាងមុន និងការ​ពារបរិ​ស្ថាន»។​

សូមជំរាបថា ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD គឺជាក្រុមហ៊ុនផលិត​រថយន្ត​ពាណិជ្ជកម្ម​ថាមពលជំនាន់ក្រោយរបស់ជប៉ុន-ចិន ដែល​មិន​បញ្ចេញឧស្ម័ន នឹងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់​ផ្គង់​ជាសកល។

គិតរហូតមកដល់ពេលនេះ កម្ពុជាមានយាន​យន្តអគ្គិសនីប្រមាណ ៣ ពាន់គ្រឿង បានចុះ​បញ្ជីជាផ្លូវការនៅក្រសួងសាធារណរដ្ឋការ និងដឹកជញ្ជូន។ ក្នុងចំណោមយានយន្ត ៣ ពាន់គ្រឿង មានទោចក្រយានយន្តចំនួន ៩១៤គ្រឿង, ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងរថយន្តចំនួន ១.៦១៤គ្រឿង។

យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន​BYDឈរលើកំពូលតារាដែលមានចំនួន ៦៥៨គ្រឿង ដេញតាមពីក្រោយដោយយានយន្តម៉ាក TOYOTA ចំនួន ២៦១​គ្រឿង និងម៉ាកTESLAចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ វិនាទី មុន

ចក្រភព​អង់គ្លេស បារាំង និង​ ២៣​ ប្រទេសទៀត​ទាមទារ​ឱ្យ​បញ្ចប់​សង្គ្រាម​នៅហ្គាហ្សា​ជា​បន្ទាន់

កីឡា៥៣ វិនាទី មុន

រិទ្ធី​ សូសែន​ មួយ​ខែៗ​ផ្ញើ​លុយ​ជូន​ម្ដាយ​ចន្លោះ​ពី​ ៥០០​ ទៅ​ ១,០០០​ដុល្លារ​អាស្រ័យ​លើ​ការ​ប្រកួត​

កីឡា១១ នាទីutes មុន

កីឡាករគុន​ខ្មែរ​​ ៥ រូប​​លំដាប់​ជួរ​មុខ​ក្នុង​ទម្ងន់​ ៦០ គីឡូក្រាម​​នៅ​កម្ពុជា​បច្ចុប្បន្ន

សេដ្ឋកិច្ច២២ នាទីutes មុន

កម្ពុជាជាប់លេខ២ ជាប្រទេសផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក

សន្តិសុខសង្គម២៨ នាទីutes មុន

សមត្ថកិច្ចខេត្តមណ្ឌលគិរី ឆ្មក់បង្ក្រាបទីតាំងល្បែងអនឡាញទ្រង់ទ្រាយធំមួយកន្លែង ឃាត់ខ្លួនជនសង្ស័យជិត១៥០នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម