ព័ត៌មានជាតិ
សមាជិករបស់ CCCនឹងកាន់តែមានលទ្ធភាពបន្ថែមក្នុងការទទួលបានហិរញ្ញប្បទានពី SME Banks
សភាពាណិជ្ជកម្មកម្ពុជា (CCC) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (SME Banks) បានចុះអនុស្សរណៈនៃការយោគយល់(MoU) ដើម្បីសហការគ្នាក្នុងការផ្សព្វផ្សាយគម្រោងហិរញ្ញប្បទាន កម្ពុជាដល់សមាជិក សភាពាណិជ្ជកម្មកម្ពុជា និងដើម្បីជម្រុញលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះ។

ការចុះ MoU នេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែសីហារវាងលោក ងួន ម៉េងតិច អគ្គនាយក CCC និងលោក លឹម អូន SME Banks នៅនៅការិយាល័យកណ្តាល ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។
លោក ងួន ម៉េងតិចបានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២០ខែសីហានេះថា បើយោងតាមខ្លឹមសារនៃ MoU ភាគីទាំងពីរ បានព្រមព្រៀងគ្នាលើការសហការគ្នាក្នុងការផ្សព្វផ្សាយគម្រោងហិរញ្ញប្បទាននៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជាដល់សមាជិក សភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងការយល់ដឹងពីការស្នើសុំ ក៏ដូចជាការប្រើប្រាស់ហិរញ្ញប្បទានក្នុងអាជីវកម្មឲ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះដែរ លោកថាភាគីទាំងពីរក៏នឹងសហការគ្នាដើម្បីជម្រុញលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះសម្រាប់សមាជិក សភាពាណិជ្ជកម្មកម្ពុជា ហើយតាមរយៈគំរោងហិរញ្ញប្បទាននេះសមាជិក សមាជិកា នឹងអាចពង្រីកអាជីវកម្មរបស់ខ្លួនប្រកបដោយផលិតភាព និងប្រសិទ្ធភាពខ្ពស់។
លោក ងួន ម៉េងតិចបានមានប្រសាសន៍បញ្ជាក់ថា៖«ពិធីចុះអនុស្សារណៈនាថ្ងៃនេះ គឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីជម្រុញអំពីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម និងគាំទ្រទៅដល់ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា»៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


