ព័ត៌មានអន្ដរជាតិ
រថយន្តអគ្គិសនីចិន គ្របដណ្ដប់ផ្ដាច់មុខលើទីផ្សារឥណ្ឌូណេស៊ី
សមាគមឧស្សាហកម្មរថយន្តឥណ្ឌូណេស៊ី (Gaikindo) បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ម៉ាករថយន្តអគ្គិសនីរបស់ចិន បាន និងកំពុងវាតទីគ្រប់គ្រងលើទីផ្សារលក់របស់ឥណ្ឌូណេស៊ីចាប់តាំងពីដើមឆ្នាំនេះមក ដោយគ្របដណ្ដប់ប្រមាណ ៨០ ភាគរយ នៃចំណែកទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

Gaikindo បានឱ្យដឹងជាលម្អិតថា នៅចន្លោះខែមករា និងខែកក្កដា ឥណ្ឌូណេស៊ីបានកត់ត្រាពីការលក់រថយន្តអគ្គិសនីចំនួន ១៧ ៨០០ គ្រឿង ដោយច្រើនជាងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យ៉ាងណាមិញ ៤ ក្នុងចំណោមរថយន្តអគ្គិសនី៥គ្រឿង ដែលលក់បាន គឺជារថយន្តអគ្គិសនីមានម៉ាកយីហោចិន រួមមានម៉ាក Wuling, BYD, Chery និង Neta។
ក្នុងអំឡុងពេល៧ខែដដែល ក្រុមហ៊ុន BYD ដែលបានចាប់ផ្តើមប្រតិបត្តិការនៅឥណ្ឌូណេស៊ីនាពេលថ្មីៗនេះ បានលក់រថយន្តអគ្គិសនីប្រមាណ ៣ ០០០ គ្រឿង ក្រុមហ៊ុន Chery លក់បានជាង ៣ ០០០ គ្រឿង។ ក្រុមហ៊ុន Morris Garage ដែលបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុនចិន SAIC Motor លក់រថយន្តបានប្រមាណ ១ ៩០០ គ្រឿង។

គួរគូសបញ្ជាក់ថា ចិនកំពុងឆ្ពោះទៅរកការគ្របដណ្ដប់ផ្ដាច់មុខលើទីផ្សាររថយន្តអគ្គិសនីធំៗនៅអាស៊ីអាគ្នេយ៍ ដោយបច្ចុប្បន្ន ក្រៅពីឥណ្ឌូណេស៊ី រថយន្តអគ្គិសនីចិនកំពុងឈរឈ្មោះលើកំពូលតារានៃចំណែកទីផ្សារនៅថៃរួចហើយ។ គេមើលឃើញថា ចិនកំពុងធ្វើពិពិធកម្មទីផ្សារខ្សែចង្វាក់ផ្គត់ផ្អង់រថយន្តរបស់ខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីបញ្ហាពាណិជ្ជកម្មជាមួយលោកលិច ខណៈអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនច្រើន និងកាន់តែធូរធា ក្លាយជាទីផ្សារគោលដៅសំខាន់មួយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


