ព័ត៌មានជាតិ
ផ្លូវជាតិលេខ៧ ផ្តល់អត្ថប្រយោជន៍ទាំងសេដ្ឋកិច្ចជាតិ និងការធ្វើដំណើររបស់ពលរដ្ឋ
តាមក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នសមិទ្ធផលគម្រោងផ្លូវជាតិលេខ៧ បាននឹងកំពុងផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេង ទៅដល់សេដ្ឋកិច្ចជាតិ និងការធ្វើដំណើរជាប្រចាំរបស់ប្រជាពលរដ្ឋ។

ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមកឱ្យកាន់តែមានភាពល្អប្រសើរ ផ្លូវជាតិលេខ ៧ បានចាប់ផ្តើមធ្វើការស្តារឡើងវិញ ដែលគិតមកដល់ពេលនេះសម្រេចវឌ្ឍនភាពបាន ៩៧% ហើយ នឹងបញ្ចប់ការសាងសង់ក្នុងខែសីហា ឆ្នាំ២០២៤។
គម្រោងផ្លូវជាតិលេខ៧ ត្រូវបានស្តារឡើងវិញទៅជាប្រភេទផ្លូវក្រាលកៅស៊ូAC មានប្រវែងសរុបប្រមាណ ១៩៨,១០ គីឡូម៉ែត្រ ដែលផ្តើមចេញពីចំណុចពីព្រំប្រទល់ ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) និងបញ្ចប់នៅព្រំប្រទល់ ខេត្តក្រចេះ-ស្ទឹងត្រែង(អូរច្រឡង់)។
ផ្លូវមួយខ្សែនេះ បានស្ដារឡើងវិញកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះក្រុមការងារសាងសង់ សម្រេចបាន ៩៧% និងបញ្ចប់ទាំងស្រុងនៅក្នុងខែសីហា ឆ្នាំ២០២៤។

ជាក់ស្តែង សមិទ្ធផលផ្លូវនេះបានកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


