KPT+
មុនដាក់ពាក្យសុំលែងលះ ប្ដីប្រពន្ធគួរពិចារណាលើចំណុចទាំងនេះសិន
គូស្វាមីភរិយា ភាគច្រើនរៀបការជាមួយក្ដីសង្ឃឹមទទួលបានការរស់នៅដោយសុភមង្គល ប៉ុន្តែមិនមែនអាពាហ៍ពិពាហ៍ទាំងអស់ សុទ្ធតែមានលទ្ធផលល្អទេ។ ទំនាក់ទំនងខ្លះត្រជាក់ឬក្ដៅក្រហាយ នៅពេលដែលដៃគូទាំងពីរចាប់ផ្ដើមហែកហួរគ្នា នៅចុងបញ្ចប់ក៏ឈានទៅដល់ការលែងលះទៀត។

ការជ្រើសរើសការលែងលះ មិនមែនដូចជាការសម្រេចចិត្តពេលដើរលេងនៅក្នុងឧទ្យានទេថា ត្រូវថតរូបជាមួយទេសភាពណានោះទេ ជាពិសេសប្រសិនបើអ្នកទាំងពីរមានកូននៅក្នុងបន្ទុកគ្រួសារ សូមគិតរឿងទាំងនេះ៖
១. កូនរបស់អ្នកទាំងពីរ
ការលែងលះអាចប៉ះពាល់ដល់ជីវិតរបស់កុមារយ៉ាងខ្លាំង។ ភាគីទាំងសងខាងត្រូវពិចារណាពីតួនាទីជាឪពុកម្ដាយ ថាតើបន្ទាប់ពីលែងលះសុខុមាលភាពរបស់កូនៗរួមទាំង ការឧបត្ថម្ភ ទីលំនៅ និងកត្តាជាច្រើនទៀតដែលនឹងជះឥទ្ធិពលដល់ការលូតលាស់ ក៏ដូចជាការអភិវឌ្ឍរបស់កូនៗគ្រប់គ្នា នឹងទៅជាយ៉ាងណា។

ជីវិតក្មេងប្រៀបដូចជាក្រដាសសមួយសន្លឹក បើមានទឹកកខ្វក់ស្រក់លើក្រដាសនោះហើយ គ្មានថ្ងៃរលុបបានវិញឡើយ។
គិតមើល៍! បន្ទាប់ពីម៉ាក់ប៉ាគេលែងលះគ្នា តើកុមារនោះនឹងមានអារម្មណ៍បែបណា? សាកស្រមៃពីភាពឯកោរបស់កូនៗ ជាពិសេសគឺនៅសាលារៀនតែម្ដង។
២. ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកទាំងពីរ
បន្ទាប់ពីលែងលះ អ្នកទាំងពីរមុខតែប្រឈមនឹងវិបត្តិបន្ថែមទៀត បែបបុរសពោះម៉ាយ ឬស្រ្តីមេម៉ាយ។ ជាពិសេស គឺថវិកាទាក់ទិនចំណូល និងចំណាយ អាចថាម្ខាងណាដែលទទួលចិញ្ចឹមកូននឹងត្រូវរ៉ាប់រងជាម្ដាយផង ជាឪពុកផង ។ និយាយរួមបន្ទុករកលុយក៏ដូចជាការផ្គត់ផ្គង់នឹងរងកាន់តែធ្ងន់។
៣. ទំនាក់ទំនងគ្រួសារនិងមិត្តភក្តិ

ការលែងលះជាកត្តាមួយដែលអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងអ្នកជាមួយសាច់ថ្លៃ និងមិត្តភក្តិ។
ដូចគ្នានឹងពាក្យដែលពេញនិយមមួយពោលថា “គ្មាននរណាម្នាក់រស់នៅលើកោះមួយតែឯងកើតទេ ” ។ មនុស្សគ្រប់គ្នាត្រូវការទំនាក់ទំនងសង្គម តែក្រោយប្ដីប្រពន្ធចប់គ្នា សម្ព័ន្ធភាពជាមួយមនុស្សទាំងនោះច្បាស់ល្អក់កករដែរមិនខាន គ្រាន់តែតិចឬច្រើន។ កម្រមានសាច់ញាតិខាងគេ មកគាំទ្រខាងយើងណាស់ ! ជម្រើសលែងគ្នា ជាការសម្រេចចិត្ត ដែលប៉ះពាល់មិត្តភាព៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ bornrealist
ចុចអាន៖ វិធីកាត់បន្ថយភាពសោកសៅក្រោយពីបែកបាក់ឬលែងលះគ្នាភ្លាមៗ
ចុចអាន៖ សិល្បៈជីវិត ដោះស្រាយជាមួយនឹងដំណាក់កាលបែកបាក់ឬលែងលះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


