KPT+
សិល្បៈជីវិត ដោះស្រាយជាមួយនឹងដំណាក់កាលបែកបាក់ឬលែងលះ
នៅពេលដែលទំនាក់ទំនងណាមួយស្រាប់តែត្រូវមកបញ្ចប់កណ្តាលទី មិនថាបែកបាក់ ការលាចាក ឬលែងលះ ចង់ព្យាបាលចិត្តឡើងវិញ អាចត្រូវការពេលវេលាវែង និងគន្លឹះត្រឹមត្រូវផង ពុំនោះទេ វិបត្តិធំៗបែបនោះ អាចនឹងជះឥទ្ធិពលអវិជ្ជមានពេញមួយជីវិតបាន។
ហេតុអ្វីបានជាការបែកបាក់ឈឺចាប់ជ្រៅ?

ការបែកបាក់ឬលែងលះគ្នាអាចជាបទពិសោធន៍ស្ត្រេសនិងបង្កជាគ្រោះថ្នាក់ផ្នែកអារម្មណ៍ដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងជីវិតមនុស្សយើង។ មិនថាហេតុផលអ្វីទេ គ្រប់ភាគីនឹងមានភាពច្របូកច្របល់ ប៉ះពាល់ដោយអារម្មណ៍ឈឺចាប់ជៀសមិនរួច។
កុំថាពេលកំពុងស្រលាញ់ត្រូវការគ្នា ទោះនៅពេលដែលទំនាក់ទំនងលែងល្អក៏ដោយ ការលែងលះគ្នា នៅតែបង្កជាការឈឺចាប់ខ្លាំងបានដូចគ្នា ព្រោះវាតំណាងឱ្យការបាត់បង់ បរាជ័យ មិនត្រឹមតែភាពជាដៃគូប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្តីសុបិន្តនិងការប្តេជ្ញាចិត្តដែលពីមុនៗធ្លាប់បាន ចែករំលែកជាមួយគ្នា។
ដំណាក់កាលនោះ អ្វីគ្រប់យ៉ាងត្រូវបានរំខាន រួមទាំង ទម្លាប់និងទំនួលខុសត្រូវក្នុងផ្ទះ ទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិ ។ល។ ការបែកបាក់គ្នាក៏នាំមកនូវភាពមិនច្បាស់លាស់អំពីអនាគតដែរថា តើជីវិតនឹងទៅជាយ៉ាងណាបើគ្មានដៃគូរពីមុន តើនឹងរកមើលនរណាម្នាក់ផ្សេងទៀតឬបញ្ចប់ដោយការរស់នៅតែម្នាក់ឯងតទៅ?

ការមិនស្គាល់ច្បាស់គោលដៅ ទាំងនេះហើយ ដែលធ្វើឱ្យជីវិតកាន់តែអាក្រក់ជាងការរស់នៅក្នុងមានទំនាក់ទំនងមួយដែលមិនសប្បាយចិត្តនេះក៏ជាមូលហេតុមនុស្សជាច្រើនខ្លាចការលែងលះគ្នា ទោះបីជាពួកគេលែងមានចិត្តស្រលាញ់ទៀតហើយក្តី។
ជួយខ្លួនឯងស៊ូទ្រាំនឹងការវិលវល់ក្រោយការបែកបាក់
ទទួលស្គាល់ថា អារម្មណ៍សោកសៅ ខឹង ហត់នឿយ ធុញថប់ និងច្របូកច្របល់ទាំងនេះអាចជាប្រតិកម្មដំបូងៗ ដែលនឹងកាត់បន្ថយបានទៅតាមពេលវេលា។ នេះអាចជាពេលពិសេសមួយអនុញ្ញាតតិឱ្យខ្លួនឯងបានសម្រាក មានអារម្មណ៍ទំនេរ ដើម្បីគិត និងអាចស្បើយពីមុខងារថែទាំអ្នកដទៃ និងឆ្លៀតពេលដើម្បីប្រមូលផ្តុំថាមពលឡើងមកវិញ។

កុំឆ្លងកាត់តែម្នាក់ឯង
គួរចេះ ចែករំលែកអារម្មណ៍នេះជាមួយមិត្តភក្តិនិងក្រុមគ្រួសារឬពិចារណាចូលរួមជាមួយក្រុមណាដែលមានវិធីគាំទ្រចិត្តឬពួកគេស្ថិតក្នុងស្ថានភាពស្រដៀងគ្នា។ ការញែកខ្លួនឯងឯកោ អាចបង្កើនកម្រិតស្ត្រេស កាត់បន្ថយការផ្តោតអារម្មណ៍និងឈានទៅរកបញ្ហាសុខភាព ព្រោះភាពសោកសៅនិងការបាត់បង់ទំនាក់ទំនង។
ការបាត់បង់ចរន្តហិរញ្ញវត្ថុ តំណែងសង្គម
ការបាត់បង់ក្តីសង្ឃឹមលើផែនការជីវិតដែលធ្លាប់សាងមករួមគ្នា ឬការលែងមានអ្នកទំនុកបម្រុងលុយកាក់ ឬឃើញអ្នកក្រោយមកបានផលប្រយោជន៍ដែលខ្លួនធ្លាប់បាន នឹងរឹតតែអនុញ្ញាតឱ្យខ្លួនយើងមានអារម្មណ៍ឈឺចាប់ទ្វេឡើងគួរឱ្យខ្លាច។ គ្រាន់តែចាំថា ការសោកសៅគឺចាំបាច់ចំពោះដំណើរការព្យាបាលចិត្ត ហើយការឈឺចាប់ព្រោះភាពសោកសៅគឺជាអ្វីដែលជួយឱ្យមនុស្សព្រមបោះបង់ចោលអតីតកាលហើយដើរបន្តទៅមុខ។ មិនថាទុក្ខព្រួយនោះខ្លាំងប៉ុណ្ណាទេ វានឹងមិនស្ថិតស្ថេរជារៀងរហូតឡើយ។

កុំលាក់កំបាំងអារម្មណ៍
ការទទួលស្គាល់អារម្មណ៍ទាំងនេះដោយព្យាយាមគាបសង្កត់ចិត្ត ធ្វើព្រងើយកន្តើយនឹងធ្វើឱ្យដំណើរការឈឺចាប់កាន់តែយូរយារពិបាកភ្លេច ពិបាកស្រាយ។
ការនិយាយអំពីអារម្មណ៍ចេញមក ជាមួយមនុស្សផ្សេងណាដែលអាចទុកចិត្តបាន ជាការសំខាន់នៅពេលមនុស្សយើងកំពុងមានទុក្ខព្រួយព្រោះការស្រាវជ្រាវប្រាប់ថា កាលដែលយើងដឹងថាមានអ្នកដទៃយល់អំពីអារម្មណ៍របស់យើង នឹងធ្វើឱ្យខ្លួនមិនសូវមានអារម្មណ៍ឈឺចាប់១០០ភាគរយដូចមុនទេ។ មួយទៀត ការសរសេរនៅក្នុងទិនានុប្បវត្តិក៏អាចជាច្រកចេញដ៏មានប្រយោជន៍សម្រាប់សង្គ្រោះអារម្មណ៍ឡើងវិញដែរ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ helpguide
ចុចអាន៖ មកស្គាល់ចំណុចអវិជ្ជមាននៅផ្ទះ ដែលនាំឱ្យប្តីឬប្រពន្ធងាកទៅរកក្រៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


