សេដ្ឋកិច្ច
រដ្ឋមន្ត្រី៖ វត្តមានរថយន្តអគ្គិសនី រួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា វត្តមានរថយន្តអគ្គិសនីនៅកម្ពុជា នឹងផ្ដល់ឱកាសការងារថ្មី និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ហើយឧស្សាហកម្មរថយន្តអគ្គិសនីនៅកម្ពុជាអាចជាកាតាលីករដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យគាំទ្រផ្សេងៗទៀតនៅក្នុងសេដ្ឋកិច្ច។

លោក ហែម វណ្ណឌីលើកឡើងក្នុងពិធីដាក់ឱ្យប្រើប្រាស់រថយន្តអគ្គិសនីម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន RMA Cambodia គឺរថយន្ត Chang An Deepal LO7 និង Chang An Deepal SO7 នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤។
លោក ហែម វណ្ណឌី បានលើកឡើងពីនិន្នាការរថយន្តអគ្គិសនីនៅលើទីផ្សារពិភពលោក ដែលជំរុញដោយតម្រូវការអ្នកប្រើប្រាស់ផង និងបទបញ្ញតិអន្តរជាតិដែលទាមទារឱ្យកាត់បន្ថយការបំភាយឧស្ម័នពុលពីយានយន្ត។

រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ។
យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុនBYDឈរលើកំពូលតារាដែលមានចំនួន ៦៥៨គ្រឿង ដេញតាមពីក្រោយដោយយានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាកTESLAចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


