ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង ដាក់ចេញទិសដៅ៩ចំណុច ដើម្បីបន្តអភិវឌ្ឍន៍ខេត្តកាន់តែប្រសើរ
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដាក់ចេញទិសដៅ៩ចំណុច ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តឱ្យកាន់តែប្រសើរទៀត។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១.មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្រូវពិនិត្យតាមដានពីបញ្ហាអាកាសធាតុនៅក្នុងរដូវវស្សានេះ ជាពិសេសបញ្ហាភ្លៀងធ្លាក់នៅតំបន់ខ្លះមិនគ្រប់គ្រាន់ត្រូវរកមធ្យោបាយជីកស្តារប្រឡាយ នាំទឹកទៅដល់ដល់ដីស្រែប្រជាពលរដ្ឋដេីម្បីសង្គ្រោះការខូចខាត។ ២.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យការពារថែរក្សាដីរដ្ឋឲ្យបានល្អ ជៀសវាងជនខិលខូចទន្ទ្រានកាន់កាប់យកដោយខុសច្បាប់។ ៣.អាជ្ញាធរក្រុង ស្រុក ត្រូវខិតខំដោះស្រាយទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ រាល់សំណើរសំណូមពរ បញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ។

៤.រដ្ឋបាលក្រុង-ស្រុក ត្រូវចាត់ចែងរៀបចំការសម្អាតបរិស្ថាននៅទីសាធារណៈ នានាក្នុងដែនដីរបស់ខ្លួន ជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ១ និងទីប្រជុំជនជាដេីម ដោយសម្អាតឲ្យបានស្អាត។ ៥. មន្ទីរកសិកម្មខេត្តត្រូវពិនិត្យតាមដានការបង្ករបង្កេីនផលស្រូវរបស់ប្រជាពលរដ្ឋ និងសង្កេតទៅលេីបញ្ហាប្រឈមនានាដូច ជា សត្វល្អិតបំផ្លាញ ការខ្វះខាតទឹក ជាដេីម ។ ៦. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់សហការបង្ក្រាបរាល់ក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។ ៧.បន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដែលបង្ករដោយខ្យល់កន្ត្រាក់ ផ្គរន្ទះជាដើម នៅក្នុងរដូវវស្សានេះ។ ៨.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានម៉ឺងម៉ាត់។ ៩.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព។
ជាមួយគ្នានេះ អភិបាលខេត្ត បានកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសរក្សារក្សាបាននូវសន្តិសុខសុវត្ថិភាពល្អ ក្នុងឱកាសដែលក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់ បំផុសបំផុលឱ្យប្រជាពលរដ្ឋបាតុកម្មតវ៉ាប្រឆាំងCLVនាពេលកន្លងទៅថ្មីៗនេះជាដេីម៕
ដោយ៖ភក្ដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


