Connect with us

ព័ត៌មានជាតិ

មន្ត្រីជលផលស្រុកអង្គរបូរី ចុះបំផ្លាញឧបករណ៍នេសាទខុសច្បាប់បានមួយចំនួន

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ២៦ ខែ​សីហា ឆ្នាំ ២០២៤ មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ស្រុក​អង្គរ​បូរី បាន​ចុះ​បង្ក្រាប និង​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុសច្បាប់​បាន​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​របស់​មន្ត្រី​ជលផល​លើ​ផ្ទៃ​ទឹក​ក្នុង​រដូវ​បិទ​ការ​នេសាទ​នេះ​ដឹកនាំ​ដោយ លោក ណុប សំណាង នាយរង​ផ្នែក​រដ្ឋបាល​ជលផល​អង្គរ​បូរី និង​លោក លីម ស៊ុនឆ័យ នាយរង​សង្កាត់​ជលផល​គោកធ្លក រួម​នឹង​កម្លាំង​សហគមន៍ នៅ​ចំណុច​ដែន​នេសាទ អម​ប្រឡាយ​លេខ ៨៧ និង​អម​ប្រឡាយ ១៥ ទល់មុខ​ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរ​បូរី។

ជា​លទ្ធផល​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ សម្រេច​បាន ៖ រុះរើ​របាំង​សាច់​អួន​ក្រឡា​តូច​ជាង ០៣ ស​.​ម ប្រវែង ៨០០ ម៉ែត្រ, សៃយ៉ឺន​ចំនួន ១៥ មាត់​លូ, បង្គោល​ឫស្សី ចំនួន ២៩៥ ដើម, និង​ត្រី​ចម្រុះ​មួយ​ចំនួន​លែង​ចូល​បឹង​វិញ។

បច្ចុប្បន្ន​សម្ភារៈ​ដែល​រឹបអូស​បាន​ទាំងអស់ ត្រូវ​បាន​ប្រមូល​ចេញពី​ផ្ទៃ​ទឹក​ដុត​បំផ្លាញ​ចោល​ទាំងអស់​ដោយ​មន្ត្រី​ជំនាញ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម