ព័ត៌មានអន្ដរជាតិ
ត្រីងាប់ពេញបឹងបួនិងច្រាំងសមុទ្រជាងរយរតោននៅប្រទេសក្រិកដោយកត្តាអាកាសធាតុ
ត្រីងាប់ដែលត្រូវបានប៉ានប្រមាណមានជាង១០០តោន ត្រូវបានប្រមូលនៅក្នុង និងជុំវិញកំពង់ផែ Volos កណ្តាលប្រទេសក្រិក ដោយសារតែការប្រែប្រួលអាកាសធាតុខ្លាំង ខណៈប្រទេសនេះកំពុងជួបប្រទះនូវបញ្ហាកង្វះទឹកនិងអាកាសធាតុក្តៅខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់តីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី៣១ខែសីហានេះ។

សភាពាណិជ្ជកម្មក្រុង Volos បានឱ្យដឹងថា ហេតុការណ៍ត្រីងាប់បានប៉ះពាល់ដល់អាជីវកម្មក្នុងស្រុកនៅតាមមាត់សមុទ្រ ដោយកាត់បន្ថយសកម្មភាពពាណិជ្ជកម្មចំនួន៨០ភាគរយ ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ខណៈត្រីទឹកសាបជាច្រើនបានងាប់ពេញឈូងសមុទ្រចម្ងាយ៣២០គីឡូម៉ែត្រ នៅភាគខាងជើងនៃទីក្រុងអាថែន និងទន្លេនៅក្បែរនោះ។ ត្រីនេះមានប្រភពមកពីបឹង Karla នៅកណ្តាលប្រទេសក្រិក ដែលជាកន្លែងមានសាកសពត្រីហូរមកតាំងពីនៅដើមទសវត្សរ៍ឆ្នាំ១៩៦០ និងបានស្ដារឡើងវិញនៅឆ្នាំ ២០១៨ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃគ្រោះរាំងស្ងួត។
យោងតាមអភិបាលរងតំបន់នៃតំបន់ Thessaly បានប្រាប់ទូរទស្សន៍រដ្ឋថា «មានត្រីងាប់រាប់លានក្បាលនៅតាមផ្លូវពីបឹង Karla និង ២០គីឡូម៉ែត្រទៅខាងកើត ខណៈពេលនេះមានកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយកំពុងដំណើរការដើម្បីសម្អាតត្រីងាប់រាប់លានក្បាលដែលបានអណ្តែតមកទើរតាមច្រាំងទន្លេ»។ អ្នកនេសាទរួមទាំងអាជ្ញាធរក្នុងតំបន់ ក៏រួមគ្នាដើម្បីស្រង់ត្រីដែលងាប់ចេញពីសមុទ្រដឹកដោយរថយន្តដើម្បីយកទៅដាក់ក្នុងឡដុត។


ទោះយ៉ាងណាអភិបាលក្រុង Volos បានរិះគន់អាជ្ញាធរក្នុងតំបន់ អំពីការធ្វើសកម្មភាពយឺតយ៉ាវពេក ខណៈដែលសភាពាណិជ្ជកម្មទីក្រុងកំពុងចាត់វិធានការផ្លូវច្បាប់ ដើម្បីស្វែងរកការខូចខាត បន្ទាប់ពីសកម្មភាពពាណិជ្ជកម្មធ្លាក់ចុះយ៉ាងខ្លាំង។
គួរបញ្ជាក់ កម្រិតទឹកបានកើនឡើងភ្លាមៗនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ២០២៣ ក្នុងអំឡុងពេលព្យុះដ៏សាហាវមួយដែលបានបណ្តាលឱ្យមានទឹកជំនន់យ៉ាងទូលំទូលាយនៅភាគកណ្តាលនៃប្រទេសក្រិក ប៉ុន្តែចាប់តាំងពីពេលនោះមក ទឹកបានស្រកទៅវិញដោយសារតែមានភ្លៀងធ្លាក់តិច និងរលកកំដៅរដូវក្តៅជាបន្តបន្ទាប់។ ជាមួយគ្នានេះនៅក្នុងឆ្នាំនេះប្រទេសក្រិកបានប្រឈមនឹងបញ្ហាកង្វះទឹកយ៉ាងធ្ងន់ធ្ងរផងដែរ ដោយសារតែបឹងសិប្បនិម្មិត Mornos ដែលជាអាងស្តុកទឹកដ៏សំខាន់របស់រដ្ឋធានីអាថែនរបស់ប្រទេសក្រិកអស់ជាច្រើនទសវត្សរ៍មកហើយកំពុងធ្លាក់ចុះនូវកម្រិតទឹកគួរឲ្យព្រួយបារម្ភ។
បញ្ហាត្រីងាប់យ៉ាងសន្ធឹកសន្ធាប់នេះបានបណ្ដាលឲ្យអាជីវកម្មនៅតាមមាត់សមុទ្រ ជាពិសេសនៅក្នុងឧស្សាហកម្មម្ហូបអាហារ ឥឡូវនេះកំពុងផ្អាកប្រតិបត្តិការបណ្ដោះអាសន្ន ខណៈក្លិនស្អុយខ្លាំងនៅតាមមាត់សមុទ្រ បង្កផលផលប៉ះដល់ប្រជាពលរដ្ធ និងអ្នកទេសចរដែលវាបានផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ក្នុងទីក្រុង Volos ផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


