ព័ត៌មានអន្ដរជាតិ
តុលាការធម្មនុញ្ញថៃ ច្រានចោលញត្តិដែលប្រឆាំង MoU រវាង កម្ពុជា-ថៃ
តុលាការធម្មនុញ្ញថៃ បានច្រានចោលញត្តិដាក់ដោយអនុប្រធានគណបក្ស Palang Pracharath លោក Paiboon Nititawan ដែលជំទាស់នឹងភាពស្របច្បាប់នៃអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ស្តីពីការអភិវឌ្ឍរួមគ្នានៅឈូងសមុទ្រថៃ។

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី៤ខែកញ្ញាឆ្នាំ២០២៤, ក្នុងញត្តិនោះ លោក Paiboon បានស្នើឲ្យតុលាការបញ្ឈប់ MoU នេះ ព្រោះវាមិនត្រូវបានអនុម័តដោយសភាទេ មុនពេលចុះហត្ថលេខា។ លោកអះអាងថា MoU ដែលប្រើប្រាស់ដោយនាយកដ្ឋានសន្ធិសញ្ញានិងកិច្ចការច្បាប់ និងក្រសួងការបរទេស ដើម្បីចរចាផលប្រយោជន៍ដែនសមុទ្រជាមួយកម្ពុជា គឺបានរំលោភលើសិទ្ធរដ្ឋធម្មនុញ្ញរបស់ខ្លួនតាមមាត្រា៣, ២៥និង៤៣។
ទោះបីជាយ៉ាងណាក៏ដោយ តុលាការចេញសេចក្តីសម្រេចថា ព័ស្តុតាងដែលដាក់ដោយនាយកដ្ឋានសន្ធិសញ្ញានិងកិច្ចការច្បាប់ បង្ហាញថា រឿងនេះគឺជាប់ពាក់ព័ន្ធនឹងតួនាទីរបស់រដ្ឋ ដូចមានចែងក្នុងជំពូកទី៥នៃរដ្ឋធម្មនុញ្ញ ហើយចៅក្រមគូសបញ្ជាក់ថា មិនមានសកម្មភាពណាដែលរំលោភសិទ្ធរបស់លោក Paiboon ឡើយ។ ការអះអាងរបស់គាត់ គឺគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនប៉ុណ្ណោះ។

មិនត្រឹមប៉ុណ្ណឹង តុលាការកំណត់ថា ញត្តិដែលលោក Paiboon ដាក់នៅពាក់កណ្តាលខែមិថុនាមួយនេះ គឺមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងមាត្រា ៤៦ នៃច្បាប់ស្ដីពីនីតិវិធីរបស់តុលាការឡើយ។
ជុំវិញរឿងនេះដែរ រដ្ឋមន្ត្រីការបរទេស Maris Sangiampongsa បានចេញមុខការពារ MoU នេះដោយបញ្ជាក់ថា វាមិនមែនជាសន្ធិសញ្ញាអ្វីទេ ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏មិនបានធ្វើកិច្ចព្រមព្រៀងចងជាមួយ MoU នេះដែរ។ MoU នេះមិនមានអ្វីធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ថៃ លើតំបន់ទាមទារត្រួតស៊ីគ្នា (OCA) នៅលើកោះ Kood ក្នុងខេត្ត Trat ទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


