សន្តិសុខសង្គម
ពលរដ្ឋនៅមូលដ្ឋានសង្កាត់បឹងកេងកងទី១ ស្នើអាជ្ញាធរជួសជុលផ្លូវមួយខ្សែកំពុងខូចខាតខ្លាំង
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ស្នើឲ្យអាជ្ញាធរជួយជួសជុលផ្លូវលេខ៣២២ កែងផ្លូវមុនីវង្ស ដែលកំពុងរងការខូចខាតខ្លាំងពិបាកក្នុងការធ្វើដំណើរ។

បើតាមការបញ្ជាក់ពីលោក តក់ ជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា កាលពីមុនផ្លូវនេះខូចតែបន្តិចបន្តួចបណ្ណោះ ប៉ុន្តែតាំងពីមានការដ្ឋានសាងសង់អាគារតំបន់នោះមក ផ្លូវខាងលើនេះចាប់ផ្តើមខូចខាតកាន់តែខ្លាំងទៅៗ ដោយសារមកពីកត្តារថយន្ដដឹកដី រថយន្ដក្រឡុកសុីម៉ង់ជាដើម ដែលបង្កអោយកើតមាននូវជង្ហុកសំបុកមាន់កាន់តែច្រើនស្ទើរតែជិះមិនកើតតែម្តង។ លោកក៏បានសំណូមពរដល់អាជ្ញាធរជួយចុះត្រួតពិនិត្យ និងជួសជុលចំណុចផ្លូវរងការខូចខាតនេះផង ព្រោះថា ខូចខាតប្រហែលប្រវែងជិត១០០ ម៉ែត្រតែប៉ុណ្ណោះ។
លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានប្រាប់អោយដឹងថា ចំពោះកំណាត់ផ្លូវកំពុងរងការខូចខាតនេះ គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌបឹងកេងកង។ លោកអភិបាលបន្តថា ដោយសារតែគម្រោងមានច្រើន ដូច្នេះហើយផ្លូវដែលខូចខាតនេះ អាជ្ញាធរនឹងផ្តើមការជួសជុលនៅចុងឆ្នាំ២០២៤នេះតែម្តង៕
អត្ថបទ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ