ព័ត៌មានជាតិ
អ្នកនាំពាក្យ បង្ហាញព័ត៌មានបឋមពីផលប៉ះពាល់ជំនន់ទឹកភ្លៀង នៅស្រុកចិត្របុរី ខេត្តក្រចេះ
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ កញ្ញា នេះថា ព័ត៌មានបឋមនៅព្រឹកថ្ងៃទី ១៧ កញ្ញានេះ ជំនន់ទឹកភ្លៀងបានបង្កឱ្យជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ស្ថិតនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ និងពេញមួយយប់កាលពីយប់មិញ។

លោកបានបន្តថា នៅឃុំដារ មានភ្លៀងធ្លាក់ខ្លាំងចាប់ពីម៉ោង ១:០០-ម៉ោង ៤:០០ ភ្លឺ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចទីធ្លាវត្តដារ សាលាបឋមសិក្សាដារ មណ្ឌលសុខភាពដារ ជម្រៅ ១.៤០ ម៉ែត្រ ទំហំការខូចខាតមិនអាចវាយតម្លៃបាន។ ដោយឡែកស្ត្រីសម្រាលកូន ក្រុមការងារបានសម្រួលឱ្យស្នាក់នៅជាន់ទី ១ លិច និងហូរកាត់ផ្លូវ ១០ កន្លែង ប្រវែង ១ ២៥០ ម៉ែត្រ នៅភូមិអញ្ចាញ និងភូមិស្ទឹងស្វាយ លិចក្រោមផ្ទះអ្នកភូមិចំនួន ២០ ខ្នង ផ្ទះនៅភូមិអញ្ចាញ និងស្ទឹងស្វាយ។
លោកបានបន្តទៀតថា ចំណែកភូមិចំនួនបួននៅជាប់ព្រែកទេបានគឺភូមិម្រ៉ើមលិចផ្លូវ ប្រវែង ១ ៥០០ ម៉ែត្រ ភូមិតាងួនលិចផ្លូវប្រវែង ៣ ៥០០ ម៉ែត្រ ភូមិជួរជ្រៃលិចផ្លូវប្រវែង ១ ២០០ ម៉ែត្រ និងភូមិខ្នងពស់លិចផ្លូវប្រវែង ៦៥០ ម៉ែត្រ តែមិនប៉ះពាល់ដល់មនុស្ស និងសត្វទេ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ បានបញ្ជាក់ថា ចំពោះផលប៉ះពាល់របស់ប្រជាពលរដ្ឋ ចំនួនគ្រួសារ និងចំនួនមនុស្ស នឹងជូនពេលក្រោយ។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្រិតកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ មានកម្ពស់ ១៩,៨៤ ម៉ែត្រ (កើនឡើងកន្លះម៉ែត្រ ឬ ០,៥០ ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ) ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន គឺ ២២,០០ ម៉ែត្រ។ ខណៈព្យុះចំនួន ២ នឹងវាយប្រហារក្នុងពេលតែមួយ ដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជាគឺ ព្យុះទី ១៣ ឈ្មោះ ប៊ីប៊ីនកា នៅមិនទាន់ថយឥទ្ធិពលនៅឡើយ តែនៅពេលនេះមានព្យុះទី ១៤ មួយទៀត ឈ្មោះ ពូលឡាសាន ដែលនឹងបង្កើនឥទ្ធិពលរួមគ្នាបន្តវាយប្រហារតាមបណ្ដាប្រទេសមួយចំនួន ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ៕
អត្ថបទ ៖ សំអឿន






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ