វប្បធម៌ ជំនឿ
ចេះតែដាច់លុយ តាមពិតមកពីក្នុងផ្ទះមានកំហុស ៣ យ៉ាងនេះសោះ
យោងទៅតាមជំនឿពីហុងស៊ុយពីហោរាស្រ្តចិនបានទស្សទាយថា ប្រសិនបើនៅក្នុងផ្ទះរបស់អ្នកមានវត្ថុឬរបស់រញ៉េរញ៉ៃច្រើន អាចនាំឲ្យមានផលវិបាកដែលមិននឹកស្មានដល់។ មិនថាជាបញ្ហាសុខភាព ទំនាក់ទំនង ហិរញ្ញវត្ថុ ឬសំណាងទេ វាសុទ្ធតែប៉ះពាល់ទាំងអស់ ខណៈដែលយើងជាម្ចាស់ច្រើនតែមិនដឹង។
ទន្ទឹមនោះដែរ រឿងរកាំរកូសច្រើននឹងកើតឡើងដូចគ្នា មិនថាការឈ្លោះប្រកែកសូម្បីតែរឿងតូចតាចកាក់ល្អិតនោះទេ។ រឿងខ្លះយើងមិនអាចមើលដឹងស្មានបានឡើយ ប៉ុន្តែវាបានកើតឡើងដោយសារតែក្នុងផ្ទះស្មុគស្មាញ និងមានវត្ថុស៊ប់ទ្រប់ពេក លុយកាក់ក៏លែងហូរមកដែរ។
១ ព្យួរកញ្ចក់ទល់មុខទ្វារ
យោងទៅតាមគោលការណ៍ហុងស៊ុយ ការព្យួរកញ្ចក់ទល់មុខច្រកចូលផ្ទះរបស់អ្នក មិនមែនជាគំនិតល្អទេ។ ព្រោះគេជឿថា កញ្ចក់នឹងឆ្លុះបញ្ចាំងពីលាភសំណាង ទ្រព្យសម្បត្តិ និងថាមពលល្អ ធ្វើឲ្យមនុស្សក្នុងផ្ទះមានអារម្មណ៍មិនស្រួល និងគេងមិនលក់ នាំឲ្យកើតជំងឺផ្សេងៗ។
២ ទ្វារមុខផ្ទះមានសភាពរញ៉េរញ៉ៃ កខ្វក់ ហើយមានសំរាមនៅមុខផ្ទះ
យោងទៅតាមគោលការណ៍ហុងស៊ុយ ការដាក់ស្បែកជើងរញ៉េរញ៉ៃ និងសំរាមនៅមុខផ្ទះគឺមិនល្អទេ។ ក្រៅពីធ្វើឲ្យផ្ទះមើលទៅរញ៉េរញ៉ៃ និងកខ្វក់ វាក៏ជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសនៅក្នុងផ្ទះផងដែរ។ ផ្ទះជាច្រើនតែងតែដោះស្បែកជើងចេញដាក់ខាងមុខ ដែលធ្វើឲ្យផ្ទះមើលទៅមិនទាក់ទាញ និងខ្យល់អាកាសមិនល្អ។ ធូលី និងភាពកខ្វក់ដែលជាប់នឹងស្បែកជើងរបស់យើង វាអាចនាំរឿងអាក្រក់ចូលក្នុងផ្ទះ។ វាធ្វើឲ្យផ្ទះមានអារម្មណ៍មិនស្រួលជាពិសេសមនុស្សរស់នៅក្នុងផ្ទះ។
៣ បន្ទប់គេងរញ៉េរញ៉ៃ និងគ្មានពន្លឺ
បន្ទប់គេងដែលរញ៉េរញ៉ៃ និងងងឹត វាមិនត្រឹមតែមើលទៅមិនស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលអវិជ្ជមានទៅលើគុណភាពនៃការគេងផងដែរ។ យោងទៅតាមគោលការណ៍ហុងស៊ុយ ខ្យល់ ហើយចរន្តខ្យល់នៅក្នុងបន្ទប់មានសារៈសំខាន់ណាស់។ ប្រសិនបើបន្ទប់មានភាពរញ៉េរញ៉ៃវានឹងរារាំងចរន្តខ្យល់ ធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួល និងពិបាកដកដង្ហើម។
លើសពីនេះទៀត បន្ទប់គេងគួរតែមានពន្លឺធម្មជាតិគ្រប់គ្រាន់ និងមានខ្យល់ចេញចូលបានល្អ។ ប្រសិនបើបន្ទប់គេងមិនមានខ្យល់ចេញចូលទេ វានឹងនាំឲ្យមានការថយចុះនៃការស្រូបយកថាមពលសំខាន់ៗ។ គុណភាពនៃការគេងកាន់តែយ៉ាប់យ៉ឺន ហើយនៅទីបំផុតមានឥទ្ធិពលអវិជ្ជមានលើសុខភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់ដឹងថាផ្ទះមានលាភសំណាងឬអត់? មើលតែ ៣ ចំណុចប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


