ព័ត៌មានអន្ដរជាតិ
ស្រីលង្កាដាក់បម្រាមគោចរ ទោះបីការបោះឆ្នោតបិទដោយសន្តិវិធី ខណៈអ្នកប្រឆាំងមានលទ្ធផលនាំមុខ
បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីបានបញ្ចប់ នៅយប់ថ្ងៃដដែល រដ្ឋាភិបាលប្រទេសស្រីលង្កាដែលធ្លាប់រងវិបត្តិសេដ្ឋកិច្ចដោយសារវិបត្តិបំណុលនិងវិបត្តិខ្វះសាច់ប្រាក់បរទេសកាលឆ្នាំ២០២២ បានដាក់ចេញបម្រាមគោចរពេញមួយយប់នៅទូទាំងប្រទេសកាលពីថ្ងៃទី២១ខែកញ្ញា ខណៈលទ្ធផលបោះឆ្នោតបង្ហាញថា គណៈបក្សប្រឆាំងដឹកនាំដោយ លោក Anura Kumara Dissanayaka កំពុងនាំមុខបណ្តោះអាសន្នក្នុងការរាប់សន្លឹកឆ្នោតបឋមៗ។

ប៉ូលីសបានប្រកាសបម្រាមគោចររយៈពេលប្រាំបីម៉ោងភ្លាមៗ បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យបាននិយាយថា ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២១ខែកញ្ញាគឺជាការបោះឆ្នោតដែលប្រកបដោយសន្តិភាពបំផុតនៅក្នុងប្រវត្តិសាស្ត្របោះឆ្នោតរបស់ប្រទេសដែនកោះដែលប្រើប្រាស់មូលនិធិកម្ចីពី IMF ដើម្បីធ្វើឲ្យមានស្ថិរភាពសង្គមឡើងវិញ។
តាមសេចក្តីរាយការណ័របស់ទីភ្នាក់ងារព័ត័មានបារាំង AFP ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា ប្រធានាធិបតី Ranil Wickremesinghe ដែលទទួលបានអំណាចក្រោយវិបត្តិសង្គមកាលពីខែកក្កដាឆ្នាំ២០២២ កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងមួយដើម្បីរក្សាអំណាចនោះ បានដាក់ការរឹតបន្តឹងការធ្វើដំណើរដែលមិននឹកស្មានដល់ «ជាវិធានការបន្ថែមដើម្បីការពារប្រជាជន»។
ប្រទេសសស្រីលង្កា បានឆ្លងកាត់វិបត្តិសង្គមដ៏ខ្លាំងកាលឆ្នាំ២០២២ ពេលដែលប្រទេសនេះជួបវិបត្តិខ្វះសាច់ប្រាក់បរទេសជាពិសេសប្រាក់ដុល្លារដើម្បីបញ្ជាទិញការនាំចូល នូវប្រភេទគ្រឿងប្រើប្រាស់ចាំបាច់មានស្ករស គ្រឿងអាហារ និង ប្រេងឥន្ធនៈ បានជំរុញឲ្យអតិផរណាហក់ឡើងយ៉ាងខ្លាំងប៉ះពាល់ដល់ប្រជាជន។
ប្រជាជននៅពេលនោះ ចាប់ផ្តើមតវ៉ាប្រឆាំងរដ្ឋាភិបាលដែលដែលកាន់អំណាចប្តូរវេនគ្នារវាងសមាជិកក្រុមគ្រួសារនៃអតីតប្រធានាធិបតី Gotabaya Rajapaksa រហូតអាចបណ្តេញប្រធានាធិបតីរូបនេះចេញពីអំណាច ដោយការភៀសខ្លួនទៅក្រៅប្រទេស ប៉ុន្តែរដ្ឋសភាបានបោះឆ្នោតគាំទ្រ លោក Ranil Wickremesinghe ដែលធ្លាប់កាន់តួនាទីជាច្រើន ដូចជា ប្រធានាធិបតីផង នាយករដ្ឋមន្ត្រីផង ដោយឆ្លាស់ចុះឆ្លាស់ឡើងជាមួយ លោក Gotabaya Rajapaksa។

រដ្ឋាភិបាលស្រីលង្កាបានប្រកាសថ្ងៃទី ២៣ ខែកញ្ញា ជាថ្ងៃឈប់សម្រាកសាធារណៈពិសេស ខណៈពេលដែលលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី២១ ខែកញ្ញា ត្រូវបានគេរំពឹងទុកនៅថ្ងៃទី ២២ខែកញ្ញានេះ។
យោងសេចក្តីរាយការណ៍ មន្ត្រីបោះឆ្នោតម្នាក់បាននិយាយប្រាប់ AFP ដោយលើកឡើងពីតួលេខបណ្ដោះអាសន្នថា ចំនួនអ្នកទៅបោះឆ្នោតមានចំនួនប្រមាណ៧៥ភាគរយ នៅពេលដែលការិយាល័យបោះឆ្នោតបានបិទបន្ទាប់ពីការបោះឆ្នោតរយៈពេលប្រាំបួនម៉ោង។
កំណត់ត្រាសម្រាប់ចំនួនអ្នកទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីស្រីលង្កាត្រូវបានកំណត់មានចំនួន ៨៣,៧២ភាគរយក្នុងឆ្នាំ២០១៩។
លោក Wickremesinghe កំពុងស្វែងរកការបន្តការដឹកនាំប្រទេសដែនកោះនេះ ដើម្បីបន្តវិធានការរឹតបន្តឹងខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិនដែលជាប្រភពហិរញ្ញវត្ថុធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព និងបានបញ្ចប់ការខ្វះខាតអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យជាច្រើនខែ បន្ទាប់ពីការធ្លាក់ចុះសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កាក្នុងឆ្នាំ២០២២៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


