នយោបាយ
ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត។ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំធំ នៃទីស្នាក់ការគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ។

អញ្ជើញមានវត្តមានអមឯកឧត្តមគណៈអធិបតីរួមមាន លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាក្រុមការងារ ប្រធានគណៈកម្មាធិការបក្សខេត្ត ព្រមទាំងសមាជិក សមាជិកា អញ្ជើញមកពីគណៈកម្មាធិការបក្សឃុំចំនួន ៨ នៃស្រុកសំរោងទង ប្រមាណ ១០០ នាក់។
មានមតិសំណេះសំណាលជាមួយអង្គសិក្ខាសាលា ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាសិក្ខាសាលានាឱកាសនេះ កើតចេញពីគំនិតផ្តួចផ្តើមរបស់ក្រុមការងារ ដើម្បីផ្តល់វេទិកាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានឹងគ្នាលើការងារបោះឆ្នោតកន្លងទៅ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តាំផ្ញើសូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សាឱ្យបានផុលផុសដើម្បីយកចំណេះដឹង និងបទពិសោធន៍ចេញពីសិក្ខាសាលានេះទៅអនុវត្តនៅមូលដ្ឋានរបស់ខ្លួនក្នុងការធានាបាននូវជ័យជម្នះជូនគណបក្សនាពេលបោះឆ្នោតខាងមុខៗទៀត។
សូមបញ្ជាក់ថា សិក្ខាសាលាយុទ្ធសាស្រ្ត ខេត្តកំពង់ស្ពឺ គឺជាការអនុវត្តតាមឯកសារជំនួយស្មារតី ស្តីពីការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ដែលត្រូវបានធ្វើការផ្សព្វផ្សាយកាលពីខែមិថុនាកន្លងទៅ។ គិតមកដល់បច្ចុប្បន្ននេះ សិក្ខាសាលាត្រូវបានរៀបចំបានចំនួន ០៥ លើករួចមកហើយ ស្មើនឹង ០៥ ក្រុង-ស្រុក លើ ០៩ ក្រុង-ស្រុក សរុបទូទាំងខេត្ត៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


