សន្តិសុខសង្គម
អាជ្ញាធរខណ្ឌសែនសុខចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ដកហូតសម្ភារមួយចំនួន
ដោយអនុវត្តតាមបញ្ជាររបស់លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានចាត់លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងមាន់ជល់អនឡាញ M99 ស្ថិតនៅផ្ទះជួល ផ្លូវលេខ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។

លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានអោយដឹងថា ដោយទទួលបានបទបញ្ជាពីលោកអភិបាលខណ្ឌ ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងមាន់ជល់អនឡាញ M99 ជាលទ្ធផលបានដកហូតសម្ភារៈរួមមាន កុំព្យូរទ័រ ចំនួន១គ្រឿង,តុ ចំនួន ១, ដុំ Wifi ចំនួន ១គ្រឿង រីឯមនុស្សដែលប្រចាំការទទួលចាក់បានរត់គេចខ្លួនបាត់។
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា បញ្ហាអសន្តិសុខកើនឡើងគួរឱ្យព្រួយបារម្ភដែលបណ្តាលមកពីល្បែងស៊ីសងគ្រប់ប្រភេទកើតឡើងវិញនៅគ្រប់កន្លែង។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ លោក សាំង សុភៈវិចិត្រ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមសហការ រាយការណ៍ នូវភាពអសន្តិសុខ ល្បែងស៊ីសងគ្រប់ប្រភេទមកកាន់អាជ្ញាធរ ឬសមត្ថកិច្ចកងកម្លាំង ដែលនៅជិតដោយនឹងរក្សាការសម្ងាត់ជូនកុំបារម្ភ។ បច្ចុប្បន្នវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការស្រាវជ្រាវបន្ត៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


