ជីវិតកម្សាន្ដ
Justin Bieber ហាក់សោកស្ដាយខ្លាំង ដែលទាក់ទងនឹងឧក្រិដ្ឋជនរ៉េប Diddy
បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់លើការចាប់ខ្លួន sean combs ឬហៅថា Diddy ដោយរូបលោកត្រូវបានចោទប្រកាន់ពីបទជួញដូរផ្លូវភេទ ការបង្ខិតបង្ខំ និងការរំលោភបំពានលើជនរងគ្រោះ។ តន្ត្រីកររូបនេះប្រើស្លាកកំណត់ត្រា និងក្រុមហ៊ុនរបស់គាត់ដើម្បីឈ្មួញកណ្តាលពេស្យាចារ និងចូលរួមក្នុងកម្មវិធីសិច។ ឧក្រិដ្ឋកម្មរបស់ Diddy បានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំ ខណៈដែលជនរងគ្រោះមានទាំងបុរស និងស្ត្រី រួមទាំងអនីតិជនផងដែរ។
នៅពេលដែលឧក្រិដ្ឋកម្មរបស់ Diddy ត្រូវបានលាតត្រដាងជាសាធារណ មនុស្សកាន់តែភ័យខ្លាចថាមានតារាជាច្រើនបានក្លាយជាជនរងគ្រោះ។ នៅក្រោមការគ្រប់គ្រងរបស់គាត់ Diddy បានគាំទ្រតារាវ័យក្មេងដែលទទួលជោគជ័យជាច្រើនរួមទាំង Justin Bieber ផងដែរ។ ដូច្នេះហើយពេលនេះអតីតកាលដែលតារាប៉ុនកាណាដាធ្លាប់សហការជាមួយស្រាប់តែត្រូវទស្សនិកជាច្រើនជីកកាយឡើងវិញសារជាថ្មី។
អ្នកលេងអ៊ីនធឺណែតបានជីកកកាយផលិតផលចាស់ៗរបស់ Justin ភ្ញាក់ផ្អើលពេលដឹងពីសារដ៏គួរឲ្យខ្លាច ដែលលាក់ទុក។ នៅឆ្នាំ ២០២០ Justin បានចេញ MV មួយក្រោមចំណងជើងថា Yummy ។ បទចម្រៀងនេះដែរ បានបង្ហាញអំពីពិធីជប់លៀងដ៏ច្របូកច្របល់ ដែលមានអាហារចំឡែក តន្ត្រីករវ័យជំទង់ និងរូបភាពរបស់ Justin កាលពីក្មេងត្រូវបានបម្រើនៅលើចាន។ ទោះបីជាមានពណ៌ភ្លឺក៏ពិតមែន ប៉ុន្តែរូបភាពរបស់ MV គឺមានភាពច្របូកច្របល់ និងលងបន្លាចជាខ្លាំង។ ដោយសារហេតុនេះហើយទើបមហាជនស្មានថា Justin កំពុងខ្ចីពាក្យប្រៀបធៀបអំពីផ្នែកងងឹតក្នុងវិស័យកម្សាន្ត។ ភាគច្រើនទំនងជា Yummy MV គឺជាវិធីរបស់ Justin ក្នុងការពិពណ៌នាអំពីពិធីជប់លៀងផ្លូវភេទរបស់ Diddy ប៉ុន្តែគ្រាន់តែគ្មានអ្នកចាប់អារម្មណ៍ប៉ុណ្ណោះ។
បន្ទាប់ពី MV មួយនេះបានក្លាយជាចំណុចកណ្តាលនៃការពិភាក្សា វីដេអូនៅពីក្រោយឆាកក៏ត្រូវបានចែករំលែកយ៉ាងទូលំទូលាយផងដែរ។ ពេលថត MV Yummy តារាប្រុសវ័យ៣០ឆ្នាំរូបនេះត្រូវជួបវិបត្តិផ្លូវចិត្ត។ នៅពីក្រោយកាមេរ៉ា លោកបែរជាភ័យស្លន់ស្លោ និងយំ។ ដល់ចំណុចនេះ អ្នកដឹកនាំ MV បានឆ្លៀតពេលសម្រាប់ Justin ដោយលើកទឹកចិត្តដល់រូបលោកផងដែរ។

យ៉ាងណាមិញ បនញតាប់ពីរូបភាពទាំងនេះត្រូវបានជីកកកាយជាសាធារណៈ ធ្វើឲ្យអ្នកគាំទ្រកាន់តែសោកស្ដាយយ៉ាងខ្លាំង។ នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០២០ Justin និង Hailey បានធ្វើបទសម្ភាសន៍មួយទាក់ទងនឹងស្ថានភាពផ្លូវចិត្តផ្ទាលើខ្លួន។
Justin បាននិយាយថា “ខ្ញុំចាំពីការតស៊ូ ខ្ញុំចាំពីអារម្មណ៍ ដូចជាអារម្មណ៍ហត់នឿយ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីឲ្យអស់សេចក្ដីនោះទេ។ គ្រាន់តែខកចិត្តនឹងអ្វីៗគ្រប់យ៉ាង មានរឿងជាច្រើនកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំគិតថានេះជាពេលវេលាមួយក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំមានអារម្មណ៍ក្តុកក្តួលខ្លាំងបំផុត” ។ យ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំមកនេះ គាត់បានជួបប្រទះនឹងការឡើងចុះជាច្រើន។ ជាសំណាងល្អ នៅក្បែរ Justin Bieber តែងតែមានដៃគូរបស់ Hailey Bieber តែងចាំលើកទឹកចិត្តជារឿយៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្លេចៗខ្លួន កូនស្រីច្បងតារាថៃ Gubgib ធំពេញវ័យ ដើរតាមគន្លងតាមឪពុកយ៉ាងស្ទាតជំនាញ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


