ព័ត៌មានជាតិ
រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យប្រតិបត្តិករមេត្រីបរិស្ថាន បន្តបេសកកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរមកកម្ពុជា
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យប្រតិបត្តិករមេត្រីបរិស្ថានទាំងអស់រួមគ្នាបន្តបេសកកម្ម សំអាតផ្ទះរបស់យើង ចូលរួមដាំកូនឈើឱ្យបានច្រើន ដើម្បីកម្ពុជាស្អាត មានភាពបៃតង ច្រើនឡើងថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ ក៏ដូចជា ទាក់ទាញ អ្នកទេសចរណ៍ មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន បន្តទៅទៀត។ លោកបានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់ប័ណ្ណសរសើរ លើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថានឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នាទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានគូសបញ្ជាក់ដែរថាប្រតិបត្តិករមេត្រីបរិស្ថានទាំងអស់ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យកម្ពុជាមានភាពស្អាត មានភាពបៃតង និងមានការអភិវឌ្ឍរីកចម្រើនដោយចីរភាព។ ដូច្នេះ ដើម្បីឱ្យការងារបរិស្ថាន កាន់តែទទួលបានជោគជ័យ ប្រតិបត្តិករមេត្រីបរិស្ថាន ត្រូវតែបន្តបេសកកម្ម សំដៅឱ្យកម្ពុជាស្អាត ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរមកកម្ពុជាកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។
ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត ក៏បានវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ វិស័យឯកជន សាលារៀន និងវត្តអារាម និងបណ្តាដៃគូ ដែលបានបង្ហាញការប្តេជ្ញាចិត្ត រួមគ្នាជំរុញឱ្យការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យទទួលបាន ជោគជ័យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ក្រសួងបរិស្ថានតាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានដាក់ចេញយុទ្ធនាការស្អាត បៃតង ជាជំហានៗ ច្បាស់លាស់ ដែលត្រូវការការចូលរួមគាំទ្រពីទាំងអស់គ្នា ដើម្បីជាកម្លាំងចលករ ជំរុញល្បឿនឈានឆ្ពោះទៅមុខ ឆ្ពោះទៅរកភាពជោគជ័យជាបន្តទៀត៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


