ព័ត៌មានជាតិ
អាជីវកម្មថតចម្លងជុំវិញមណ្ឌលវិទ្យាល័យសន្ធរម៉ុក នឹងផ្អាកដំណើរការក្នុងថ្ងៃប្រឡងបាក់ឌុប
ទីតាំងថតចម្លងឯកសារ និងអាជីវកម្មមួយចំនួនទៀត ជុំវិញរបងសាលាវិទ្យាល័យសន្ធរម៉ុក នឹងត្រូវផ្អាកអាជីវកម្មក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ (បាក់ឌុប)។

ជាក់ស្ដែងដូចជាអាជីវកម្មនៅក្បែរមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក ម្ចាស់ហាងថតចម្លងឯកសារ និងអ្នកប្រកបអាជីវកម្មមួយចំនួននៅក្បែរមណ្ឌលប្រឡង បានឲ្យដឹងថា ការផ្អាកអាជីវកម្មនេះគឺ ពួកគាត់ស្ម័គ្រចិត្ត យល់ស្របតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមផ្អាករយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី ០៨ និង ទី ០៩ ខែតុលា ខាងមុខនេះ ដើម្បីចូលរួមចំណែករក្សាស្ថិរភាព ឲ្យមានភាពរៀបរយទៅលើដំណើរការប្រឡងសញ្ញាបត្រទុតិយភូមិ ប្រកបដោយរលូន និងជោគជ័យ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៤ សាលារាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ មេត្តាជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ សម័យប្រឡង ៖ ០៨ តុលា ២០២៤ រយៈពេល ០២ ថ្ងៃ គឺ នៅថ្ងៃទី ០៨ និង ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ ដើម្បីរួមចំណែកឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣២ មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់អាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡងផ្អាកជាបណ្ដោះអាសន្ន និងសម្រាប់ការផ្ញើទោចក្រយាន ទោចក្រយានយន្ត (កង់-ម៉ូតូ) នៅតាមមណ្ឌលប្រឡង មិនត្រូវបានបង់ប្រាក់ឡើយ៕
អត្ថបទ ៖ រដ្ឋា





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


