ជីវិតកម្សាន្ដ
Taylor Swift វ៉ាដាច់ Rihanna ជាតន្ត្រីករស្រីដែលមានជាងគេលើលោក
តារាចម្រៀងអាមេរិក Taylor Swift ឥឡូវនេះបានក្លាយជាតន្ត្រីករស្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១.៦ ពាន់លានដុល្លារ ដែលភាគច្រើនរកបានតាមរយៈតន្ត្រី និងការសំដែងផ្ទាល់របស់នាង។
កាលពីថ្ងៃទី ០៧ ខែតុលា ទស្សនាវដ្តី Forbes បានរាយការណ៍ថាតារាប៉ុបវ័យ ៣៤ឆ្នាំរូបនេះ បានវ៉ាដាច់អតីតម្ចាស់កម្មសិទ្ធគឺ Rihanna ដែលមានទ្រព្យសម្បត្តិសុទ្ធ ១.៤ ពាន់លានដុល្លារ។ បច្ចុប្បន្ន Taylor Swift ស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីតារារ៉េប Jay-Z ដែលមានទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ២.៥ ពាន់លានដុល្លារក្នុងចំណាត់ថ្នាក់តន្ត្រីករមានបំផុតរបស់ពិភពលោក។
ដូចដែលបានរាយការណ៍ដោយ Billboard បញ្ចាក់ថា Swift ជាប់ចំណាត់ថ្នាក់លេខ ២ ១១៧ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ Forbes ខណៈដែល Rihanna ជាប់ចំណាត់ថ្នាក់លេខ ២ ៣៣៦ ។ ប្រាក់ចំណូលរបស់នាងភាគច្រើនបានមកពីកម្រៃតន្ត្រី និងចំណូលពីការប្រគំតន្ត្រីរបស់នាងផ្ទាល់តែម្ដង។ ផ្ទុយទៅវិញ Rihanna បានប្រមូលទ្រព្យសម្បត្តិរបស់នាងជាចម្បង តាមរយៈការបណ្តាក់ទុននៅក្នុងឧស្សាហកម្មសម្រស់ និងម៉ូដ រួមទាំង Fenty Beauty និង Savage x Fenty ។
ទន្ទឹមនោះទៀតដែរ ការឡើងឋានៈជាមហាសេដ្ឋីរបស់ Taylor Swift បានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣ ជាមួយនឹងទ្រព្យសម្បត្តិដំបូងចំនួន ១.១ពាន់លានដុល្លារ ដែលត្រូវបានជំរុញយ៉ាងខ្លាំងដោយ The Eras Tour និងកាតាឡុកតន្ត្រីដ៏ទូលំទូលាយរបស់នាង។
ទ្រព្យសម្បត្តិរបស់នាងរួមមានប្រហែល ៦០០លានដុល្លារពីតន្ត្រី និងការប្រគំតន្ត្រី ៦០០ លានដុល្លារផ្សេងទៀតពីគំនិតផ្តួចផ្តើមរបស់នាងក្នុងការថតឡើងវិញនូវអាល់ប៊ុមមុនៗដែលមានចំណងជើងថា Taylor’s Version (២០២១) និង ១២៥ លានដុល្លារពីការវិនិយោគអចលនទ្រព្យរបស់នាង។
តាមពីក្រោយ Taylor Swift ក្នុងចំណាត់ថ្នាក់ហិរញ្ញវត្ថុរបស់តារាចំរៀងស្រីគឺ Madonna ដែលមានទឹកប្រាក់ ៨៥០ លានដុល្លារ Beyoncé ៧៦០ លានដុល្លារ Celine Dion មាន ៥៥០ លានដុល្លារ Barbra Streisand មាន ៤៦០លានដុល្លារ និង Dolly Parton មាន ៤៥០ លានដុល្លារ។
Taylor Swift អាយុ ៣៤ ឆ្នាំទទួលបានភាពល្បីល្បាញជាលើកដំបូងក្នុងឆ្នាំ ២០០៦ ជាមួយនឹងអាល់ប៊ុមតន្ត្រីប្រទេសរបស់នាង ហើយចាប់តាំងពីពេលនោះមកបានចេញអាល់ប៊ុមសរុបចំនួន ១១ ។ ពេញមួយអាជីពរបស់នាង នាងបានឈ្នះពានរង្វាន់ Grammy ចំនួន ១៤ ពានរង្វាន់ Billboard Music Awards ចំនួន ២៩ និង MTV VMA ចំនួន 30 ។ នៅឆ្នាំ ២០២៣ នាងត្រូវបានគេដាក់ឈ្មោះថា បុគ្គលប្រចាំឆ្នាំ ដោយទស្សនាវដ្តី Time ។
ដោយឡែក សម្រាប់ Rihanna វ័យ ៣៦ ឆ្នាំ ជាតារាចម្រៀង និងជាសហគ្រិនជនជាតិ Barbadian ទទួលបានពានរង្វាន់ Grammy ចំនួន ៩ ដង ពានរង្វាន់ American Music Awards ចំនួន ១៣ និងពានរង្វាន់ Billboard Music Awards ចំនួន ១២ ក្នុងអាជីពរបស់នាង បន្ថែមពីលើការកាន់កាប់កំណត់ត្រាពិភពលោក Guinness ចំនួនប្រាំមួយ។ ក្នុងចំណោមបទចម្រៀងល្បីៗរបស់នាងមានបទ “Umbrella” “Diamonds” និង “Only Girl”។ នៅខែកក្កដា ឆ្នាំ ២០២២ ទស្សនាវដ្ដី Forbes បានទទួលស្គាល់ Rihanna ជាមហាសេដ្ឋីស្រីដែលបង្កើតដោយខ្លួនឯងក្មេងជាងគេនៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រហែសតែបន្តិច Kylie Jenner ជំនួសតំណែង Lisa -Jennie ធ្លាប់ជាបុគ្គលមានឥទ្ធិពលនៅ Paris Fashion Week
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


