ព័ត៌មានជាតិ
ខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យអុំទូករយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ខាងមុខ
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឹជាបុណ្យប្រពៃណីជាតិខ្មែរ ដែលតែងប្រារព្ធធ្វើឡើង តាំងពីបរមបុរាណតរៀងមក។ ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាសជូនប្រជាពលរដ្ឋ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមទស្សនាកម្សាន្តសប្បាយ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំបុណ្យអុំទូករយៈពេល ២ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍នៃព្រះពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ រដ្ឋបាលខេត្តនឹងរៀបចំពិធីដង្ហែ និងបណ្តែតប្រទីប ពិធីសំពះព្រះខែ អកអំបុក រួមទាំង មានការរៀបចំការដាក់តាំង ពិព័រណ៍ម្ហូបអាហារ ពិព័រណ៍ផលិតផលក្នុងស្រុក ការប្រគុំតន្ត្រី សិល្បៈកំសាន្ត ការបាញ់កាំជ្រួចដើម្បីញ៉ាំងឱ្យព្រះរាជពិធីបុណ្យនេះកាន់តែមានភាពអធិកអធមថែមទៀត។
លោកសង្ឃឹមថា ព្រឹត្តិកាណ៍នេះ នឹងធ្វើការទាក់ទាញអារម្មណ៍មហាជន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យកាន់តែបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប។ ម៉្យាងវិញទៀត ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកនេះ ក្នុងគោលបំណងផ្តល់ឱកាស ឱ្យយុវជន សាធារណជនខ្មែរទូទៅបានចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ប្រពៃណីជាតិនៅខេត្តសៀបរាប ក្នុងលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ និងបានសិក្សាស្វែងយល់នូវភាពរុងរឿង នាសម័យមហានគរ និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបំផុសឆន្ទៈបន្តថែរក្សាមរតកវប្បធម៌ជាតិខ្មែរឱ្យបានគង់វង្សតទៅអនាគត។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរបរទេស មកចូលរួមកម្សាន្តសប្បាយនៅ ក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក នៅដងស្ទឹងប្រវត្តិសាស្ត្រនេះ និងចូលរួមថែរក្សានូវអនាម័យ បរិស្ថាន ព្រមទាំងគោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាប្រចាំ។
គួរជម្រាបថា ខេត្តសៀមរាប ជាក្រុងប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិភាគពាយព្យប្រទេស ដែលបាននឹងកំពុងមានភាពល្បីល្បាញនៅក្នុងតំបន់អាស៊ី ក៏ដូចលើពិភពលោក ក្នុងការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាកម្សាន្ត ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ និងធម្មជាតិផងដែរ៕
ដោយ៖ គឿនវេត





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


