កីឡា
U17 កម្ពុជា ឈ្នះ បង់ក្លាដែស ១-០ ទទួលបាន៣ពិន្ទុដ៏សំខាន់
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ (U17) ទទួលបាន៣ពិន្ទុដ៏មានសារសំខាន់សម្រាប់ថ្ងៃបើកឆាកក្នុងពូល B វគ្គជម្រុះពានរង្វាន់យុវជនទ្វីបអាស៊ី AFC U17 Asian Cup 2025 នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។

ការប្រកួតនេះពិតជាជួបការលំបាកខ្លាំងមែនទែនសម្រាប់យុវជនកម្ពុជាដោយត្រូវប្រឈមនឹងបង់ក្លាដែសដែលមានកាយសម្បទាធំ និងខ្ពស់ជាង។ ជាពិសេសការប្រកួតនៅវគ្គទី១បានតែ២៥នាទីប៉ុណ្ណោះសមាជិករបស់យុវជនកម្ពុជា គៀ វិសាល ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន បន្ទាប់ពីទទួលបានកាតលឿងពីរដង ដូច្នេះយុវជនកម្ពុជាសល់គ្នាតែ១០នាក់លេងតទល់នឹងបង់ក្លាដែល១១នាក់។
បន្ទាប់ពីសល់គ្នា១០នាក់ ក្រុមភ្ញៀវបង់ក្លាដែសរឹតតែដាក់សម្ពាធខ្លាំងដែលជំរុញឲ្យម្ចាស់ផ្ទះកម្ពុជាកាន់តែព្យាយាមការពារ ប៉ុន្តែតែងតែដាក់សម្ពាធមិនឲ្យបង់ក្លាដែលលេងបាល់ដោយស្រួលនោះទេ។ ក្រៅពីការពារបានល្អ យុវជនកម្ពុជាក៏បានវាយសម្រុកទៅមុខទីរបស់ដៃគូប្រកួតដ៏គ្រោះថ្នាក់ផង ដោយទទួលបានឱកាសស៊ុតជាច្រើនលើកដែរ។

ទីបំផុត យុវជនកម្ពុជាបានបង្កើតភាពសប្បាយរីករាយយ៉ាងខ្លាំងដល់អ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីខ្សែប្រយុទ្ធ ថាច់ ដារ៉ូ ស៊ុតចូលនៅនាទី៨៥ដើម្បីទទួលបានជ័យជម្នះ និងទទួលបាន៣ពិន្ទុដ៏សំខាន់ដើម្បីប្រជែងកៅអីទៅជុំចុងក្រោយនៅឆ្នាំ២០២៥។
នៅថ្ងៃជាមួយគ្នានេះដែរ ក្រុមយុវជនហ្វីលីពីន ទទួលបានជ័យជម្នះយ៉ាងធំធេង លើ ម៉ាកាវ ដោយគ្រាប់បាល់ ៧-០។

នៅថ្ងៃចន្ទ ទី២១ ខែតុលា យុវជនកម្ពុជា នឹងប្រកួតជាមួយ ម៉ាកាវ ដែលជាការប្រកួតលើកទី២ ខណៈហ្វីលីពីន ត្រូវប្រកួតជាមួយក្រុម អាហ្វហ្គានីស្ថាន។

ពិន្ទុពូល B បណ្តោះអាសន្ន
- ហ្វីលីពីន មាន៣ពិន្ទុ (១ប្រកួត)
- កម្ពុជា មាន៣ពិន្ទុ (១ប្រកួត)
- អាហ្វហ្គានីស្ថាន មិនទាន់ប្រកួត
- បង់ក្លាដែស មាន០ពិន្ទុ (១ប្រកួត)
- ម៉ាកាវ មាន០ពិន្ទុ (១ប្រកួត)

















អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ