ព័ត៌មានអន្ដរជាតិ
អនុប្រធានក្រុមហេសបូឡា លួចរត់ទៅអ៊ីរ៉ង់ ព្រោះខ្លាចអ៊ីស្រាអែលធ្វើឃាត
លោក Naim Qassem អនុប្រធាន និងជាសហស្ថាបនិកមួយរូបរបស់ក្រុមហេសបូឡា បានលួចចាកចេញពីប្រទេសលីបង់ដោយស្ងាត់ៗ ហើយទៅរកទីជ្រកអាស្រ័យនៅអ៊ីរ៉ង់ ខណៈអ៊ីស្រាអែលកំពុងសម្រុកវាយប្រហារយ៉ាងចាស់ដៃទៅលើក្រុមសកម្មប្រយុទ្ធរបស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Erem របស់អារ៉ាប់ ដែលបានដកស្រង់ចេញពីប្រភពមន្ត្រីអ៊ីរ៉ង់។

បើតាមសេចក្ដីរាយការណ៍ លោក Qassem បានចេញពីរដ្ឋធានីបេរូត តាំងពីថ្ងៃទី៥ខែតុលាមកម៉្លេះ តាមរយៈយន្តហោះ១គ្រឿងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ក្រោយលោកបានធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសលីបង់ និងស៊ីរី។ ការជម្លៀសខ្លួនរបស់លោក Qassem ធ្វើឡើងតាមការបញ្ជារបស់មេដឹកនាំកំពូលមួយចំនួននៃប្រទេសអ៊ីរ៉ង់ ដោយហេតុថាខ្លាចលោកត្រូវកងកម្លាំងអ៊ីស្រាអែលសម្លាប់។
ចាប់តាំងពីការស្លាប់លោក Hassan Nasrallah ដែលជាអតីតមេដឹកនាំក្រុមហេសបូឡាក្រោមថ្វីដៃអ៊ីស្រាអែលកាលពីថ្ងៃទី២៧ខែកញ្ញា លោក Qassem ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ចំនួនតែ៣លើកប៉ុណ្ណោះ ដោយសេចក្ដីថ្លែងការណ៍មួយធ្វើចេញពីទីក្រុងបេរូត និងពីរទៀតធ្វើនៅទីក្រុងតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់។
ជាការកត់សម្គាល់ អ៊ីស្រាអែលបានសម្លាប់មេដឹកនាំជាន់ខ្ពស់ជាច្រើននៃក្រុមហេសបូឡា ចាប់តាំងពីពេលផ្ទុះសង្គ្រាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។
សកម្មភាពនយោបាយរបស់លោក Qassem បានចាប់ផ្ដើមចេញពីចលនាក្រុម Shi’ite Amal នៅលីបង់។ លោកបានចាកចេញពីក្រុមនេះនៅឆ្នាំ១៩៧៩ រួចចូលរួមជាមួយក្រុមបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់។ លោកគឺជាសហស្ថាបនិកក្រុមហេសបូឡា ដែលការបង្កើតក្រុមសកម្មប្រយុទ្ធនេះឡើងទទួលបានការគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ក្នុងឆ្នាំ១៩៨២៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


