ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី៖ អាល្លឺម៉ង់ ខ្លាចរុស្ស៊ី ទើបមិនហ៊ានឲ្យអ៊ុយក្រែន ចូលណាតូ
គ្រាន់តែវិលត្រឡប់មកពីដំណើរទស្សនកិច្ចនៅអឺរ៉ុបខាងលិចភ្លាម លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ស្រាប់តែស្តីឲ្យប្រទេសអាល្លឺម៉ង់ខ្លាំងៗ ដោយបន្ទោសថា ការដែលទីក្រុងបែរឡាំង មិនគាំទ្រឲ្យអ៊ុយក្រែន ក្លាយជាសមាជិកអង្គការណាតូ គឺព្រោះតែខ្លាចរុស្ស៊ីមានប្រតិកម្ម។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃពុធទី២៣ខែតុលាឆ្នាំ២០២៤ ប្រធានាធិបតិអ៊ុយក្រែន ប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងកៀវថា «ខ្ញុំឃើញគ្រប់យ៉ាង ហើយឃើញរឿងដែលអ្នករាល់គ្នាមិនឃើញ។ ភាគីអាល្លឺម៉ង់ នៅស្រពេចស្រពិលរឿងឲ្យយើងចូលណាតូ។ អាជ្ញាធរក្រុងបែរឡាំង ខ្លាចប្រធានបទណាតូ-អាល្លឺម៉ង់ និងប្រតិកម្មពីរុស្ស៊ី ហើយនោះគឺជាការពិត»។
ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានោះ លោកក៏ទទួលស្គាល់ដែរថា បន្ទាប់ពីអាមេរិក គឺប្រទេសអាល្លឺម៉ង់នេះហើយ ដែលជាម្ចាស់ជំនួយធំទាំងផ្នែកហិរញ្ញវត្ថុនិងយោធា ជួយដល់អ៊ុយក្រែន ដើម្បីតតាំងជាមួយកងទ័ពរបស់លោក ពូទីន។
សូមបញ្ជាក់ថា ដំបូងឡើយ អ៊ុយក្រែនសង្ឃឹមទទួលបានការអញ្ជើញឲ្យចូលរួមជាមួយអង្គការណាតូតាំងតែពីឆ្នាំមុនមកម្ល៉េះ ហើយប្លុកនេះ ក៏បានអនុម័តសេចក្តីប្រកាសមួយ ដែលបញ្ជាក់ថា ទីក្រុងកៀវនឹងក្លាយជាសមាជិករបស់ខ្លួនផងដែរ នៅពេលសម្ព័ន្ធមិត្តទាំងឡាយបើកភ្លើងខៀវ និងលក្ខខណ្ឌត្រូវបានបំពេញ ប៉ុន្តែក្រោយមក មានរដ្ឋជាសមាជិកមួយចំនួនបដិសេធ។
ពាក់ព័ន្ធបញ្ហានេះ រុស្ស៊ីបានព្រមានម្តងហើយម្តងទៀតថា ខ្លួនមិនទទួលយកបានឡើយ ហើយទាមទារតែម្យ៉ាងគត់ នោះគឺអ៊ុយក្រែន ត្រូវតែរក្សាឋានៈខ្លួនជាប្រទេសអព្យាក្រឹត និងថែមទាំងបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើទំនើបកម្មយោធារបស់ទីក្រុងកៀវ គឺជាការគំរាមកំហែងដល់សន្តិសុខជាតិរុស្ស៊ី ហើយទីក្រុង មូស្គូ មានសិទ្ធិក្នុងការឆ្លើយតប៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទៅដល់អ៊ុយក្រែនស្ងាត់ៗ រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រាប់ ហ្សេលេនស្គី ថា ចង់បានអីនិយាយមក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


