ព័ត៌មានអន្ដរជាតិ
TotalEnergies៖ ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវវគ្គថ្មី នឹងពន្យារដល់ឆ្នាំ ២០២៧
អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនថាមពល TotalEnergies លោក Gregory Joffroy បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវ (LNG) សម្រាប់វគ្គបន្ទាប់ថ្មី នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០២៧ ដោយយឺតយ៉ាវជាងការរំពឹងទុក ដោយសារតែគម្រោងពាក់ព័ន្ធផ្សេងៗត្រូវបានពន្យារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Joffroy បាននិយាយក្នុងសន្និសីទ Asia Gas Markets ថា៖ «[ទស្សនវិស័យ] សម្រាប់រយៈពេលខ្លី យើងឃើញគម្រោង LNG មួយចំនួនដែលគ្រោងនឹងចេញលក់ក្នុងប៉ុន្មានខែខាងមុខនេះ ត្រូវបានពន្យារពេល។ កាលបរិច្ឆេទចាប់ផ្តើមពិតប្រាកដ នឹងប៉ះពាល់ដល់សមតុល្យឧស្ម័ន និងការផ្គត់ផ្គង់»។
លោកបន្តថា៖ «ក្នុងរយៈពេលវែង វាច្បាស់ណាស់ថា យើងនឹងមានវគ្គផ្គត់ផ្គង់ថ្មីនៅឆ្នាំ ២០២៧ រហូតដល់ឆ្នាំ ២០៣០»។

នៅសហរដ្ឋអាមេរិក កង្វះកម្លាំងពលកម្មជំនាញ អតិផរណាពីកំណើនប្រាក់ឈ្នួលដ៏រឹងមាំ និងកង្វះខាតឧបករណ៍សម្រាប់រោងចក្រផលិត LNG បានដាក់សម្ពាធដល់ក្រុមហ៊ុនផលិត LNG និងពន្យារពេលគម្រោងមួយចំនួននៅអាមេរិក ខណៈការផ្អាករបស់លោកប្រធានាធិបតី Joe Biden លើការអនុម័តគម្រោងនាំចេញ LNG ថ្មីនៅខែមករា ក៏បានបង្កើតភាពមិនច្បាស់លាស់ផងដែរ។
លោក Joffroy រំពឹងថា តម្រូវការ LNG នឹងកើនឡើងខ្ពស់នៅឆ្នាំ ២០៣៥ ពីកម្រិតនៃការប្រើប្រាស់បច្ចុប្បន្ន៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


