ព័ត៌មានអន្ដរជាតិ
ថៃគ្រោងបង្កើនការនាំចូលឧស្ម័នធម្មជាតិពីអាមេរិក ដល់ ២,២ លានតោន/ឆ្នាំ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បានឱ្យដឹងថា ប្រទេសថៃគ្រោងបង្កើនការទិញឧស្ម័នធម្មជាតិពង្រាវ (LNG) ពីសហរដ្ឋអាមេរិកដល់ ២,២ លានតោន/ឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំ ពីត្រឹម ១ លានតោន ក្រោមកិច្ចសន្យានាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការបង្កើនការទិញនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីជាការចរចាជុំវិញបញ្ហាពន្ធគយបដិការ ៣៦ ភាគរយ ដែលប្រធានាធិបតី ដូណាល់ ត្រាំ ដាក់លើប្រទេសថៃ។
ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិថៃ PTT បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ១៥ ឆ្នាំ ជាមួយអ្នកផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក សម្រាប់ការផ្គត់ផ្គង់ LNG ចំនួន ១ លានតោន/ឆ្នាំ ក្រោមតម្លៃ ៥០០ លានដុល្លារ ដោយចាប់ផ្តើមពីឆ្នាំ ២០២៦។ ថៃបាននាំចូល LNG ប្រហែល ១០ លានតោន/ឆ្នាំ ភាគច្រើនមកពីមជ្ឈិមបូព៌ា សម្រាប់រោងចក្រថាមពល និងការប្រើប្រាស់ផ្សេងៗទៀត។
តាមការឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះរបស់លោក Pichai ប្រហែល ៦០ ភាគរយ នៃឧស្ម័នធម្មជាតិទាំងអស់ ដែលប្រើប្រាស់ក្នុងប្រទេសថៃ ត្រូវបាននាំចូល ខណៈអត្រានេះមានចំនួន ៩០ ភាគរយ សម្រាប់ប្រេងឆៅ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


