ព័ត៌មានអន្ដរជាតិ
ដោយសារខឹងមានថ្មី ស្ត្រីវៀតណាមម្នាក់ ដាក់ថ្នាំ Cyanide បំពុលគូស្នេហ៍ឲ្យស្លាប់ភ្លាមៗ
ស្ត្រីម្នាក់នៅក្នុងខេត្ត Lam Dong នៃតំបន់ខ្ពង់រាបភាគកណ្តាល នៃប្រទេសវៀតណាម បានសារភាពថា ខ្លួនបានបំពុលគូស្នេហ៍របស់នាងជាមួយនឹងសារធាតុ Cyanide ដែលជាថ្នាំពុលដ៏សាហាវ បន្ទាប់ពីបានធ្វើតេស្តសារធាតុពុលលើឆ្មារួចរាល់។
នាង Tran Nguyen Thu Trang អាយុ ៣៩ ឆ្នាំ សារភាពថាបានសម្លាប់គូស្នេហ៍របស់នាងអាយុ ៣៨ ឆ្នាំនៅទីក្រុងហូជីមិញ ចំពេលមានជម្លោះទំនាក់ទំនងមិនចុះសម្រុងគ្នា។ បន្ទាប់មក នាងបានរៀបចំឃាតកម្មជាឧបទ្ទវហេតុរថយន្ត ដោយបើករថយន្តទៅ Lam Dong ហើយរុញរថយន្តចុះពីលើច្រាំងថ្មចោទកាលពីថ្ងៃទី ២១ ខែតុលា។
យោងតាមប៉ូលិស Lam Dong បានឲ្យដឹងថា Trang មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីបានរកឃើញថា គូស្នេហ៍របស់នាងមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ទៀត។ នាងបានទិញថ្នាំ Cyanide ហើយធ្វើតេស្តជាតិពុលលើឆ្មាមួយក្បាល ដែលវាងាប់ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។
បន្ទាប់មក នាងបានប្រើវាលើគូស្នេហ៍របស់នាង ខណៈដែលគូស្នេហ៍បានធ្វើដំណើរពី Dong Thap ក្នុងដីសណ្តទន្លេមេគង្គ ទៅកាន់ទីក្រុងហូជីមិញ តាមរថយន្តកាលពីថ្ងៃទី ២០ ខែតុលា។ ក្នុងអំឡុងពេលឈប់ទិញភេសជ្ជៈ Trang បានលួចដាក់ថ្នាំក្នុងភេសជ្ជៈរបស់គូស្នេហ៍ដែលនាងនាំយកមកជាមួយ។ ក្រោយពីផឹកអស់ហើយ ជនរងគ្រោះបានត្អូញត្អែរពីការនឿយហត់ ហើយបានសុំឲ្យនាងបើកបរជំនួសគេវិញ។ ក្រោយមកគាត់បានស្លាប់នៅក្នុងរថយន្តភ្លាមៗតែម្ដង។
បន្ទាប់មក Trang បានដឹកសាកសពជនរងគ្រោះទៅកាន់អាផាតមិនមួយក្នុងសង្កាត់៧ នៃទីក្រុងហូជីមិញ។ នៅថ្ងៃបន្ទាប់ នាងបានដឹកសាកសពទៅ Lam Dong ដោយរាយការណ៍ថាកំពុងស្វែងរកមធ្យោបាយដើម្បីយកវាទៅចោល។ នៅពេលដែលនាងទៅដល់តំបន់ Bao Loc Pass នាងបានរុករកទីតាំងមុនពេលធ្លាក់ឡានធ្លាក់ពីលើច្រាំងថ្មចោទនៅក្នុងឃុំ Dai Lao ។
ក្រោយមកនៅថ្ងៃនោះ ប៉ូលិស Lam Dong បានទទួលរបាយការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ ហើយបានបញ្ជូនមន្រ្តីជាច្រើននាក់ទៅកាន់កន្លែងកើតហេតុ។ Trang បានអះអាងថា នាងនិងជនរងគ្រោះកំពុងធ្វើដំណើរទៅទីក្រុង Da Lat នៅពេលដែលគ្រោះថ្នាក់បានកើតឡើង។ នាងនិយាយថា ខ្លួនបានរត់គេចខ្លួនដោយបើកទ្វាររថយន្តលោតចុះភ្លាមៗ។
ទោះបីជាយ៉ាងណា អ្នកស្រាវជ្រាវបានរកឃើញភ័ស្តុតាងបញ្ជាក់ថា ជនរងគ្រោះស្លាប់មុនពេលធ្លាក់រថយន្តចូលជ្រោះ។ ក្រោយពីធ្វើកោសល្យវិច្ច័យ និងធ្វើការសាកសួរប៉ុន្មានថ្ងៃ Trang បានសារភាពថាពិតជាបានសម្លាប់មែន។
នេះក៏មិនមែនជាលើកទីមួយដែលកើយឡើងក្នុងប្រទេសវៀតណាម សម្រាប់ឃាតកប្រើថ្នាំ Cyanide បំពុលើមនុស្សកាលពីថ្ងៃទី ០៥ ខែកក្កដា ស្ត្រីម្នាក់នៅក្នុងខេត្ត Dong Nai ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីក្មួយប្រុសអាយុ១៨ឆ្នាំ ត្រូវបានបំពុលដោយ Cyanide ដែលជាសារធាតុថ្នាំពុលកម្រិតខ្លាំង សូម្បីតែបរិមាណតិចតួចនៅក្នុងខ្លួនក៏អាចស្លាប់ដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដោយសារជម្លោះ ស្រ្តី វៀតណាម ប្រើថ្នាំ Cyanide បំពុលក្មួយប្រុស និងសាច់ញាតិ ៥ នាក់ទៀត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


